ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
រចនាសម្ព័ន្ធខ្សែផ្តេកនៃកំលាំងលក់ៈ វាគ្មានវិធីដែល្អបំផុតលើសពីការបែងចែកសកម្មភាពក្នុងចំណោមកំលំាងសមាជិកលក់ទេ ។ ការរៀបចំចាត់ចែងលក់ដ៏ល្អបំផុតត្រូវបែងចែកស្របតាមទិសដៅ យុទ្ធសាស្រ្ត និងភារកិច្ចរបស់អង្គភាព ។ ម្យ៉ាងទៀត នៅពេលប្រទះនឹងមជ្ឈមណ្ឌល ទិសដៅឬការផ្លាស់ប្តូរម៉ាឃីធីងរបស់ក្រុមហ៊ុន ។
យើងនឹងមានមូលដ្ឋានទូទៅមួយចំនួនដើម្បីអោយអ្នកយកមកដើម្បីរៀបចំកំលាំងលក់ហើយរចនាសម្ព័ន្ធនីមួយៗនិងមានគុណសម្ប្តតិដាច់ដោយលែកពីគ្នា ដែលសមស្របទៅនឹងឱកាសនៃក្រុមហ៊ុនករបស់អ្នក ។ បញ្ហាទីមួយគឹអ្នកត្រូវសំរេចចិត្តថាតើក្រុមហ៊ុនរបស់អ្នកប្រកាសជ្រើសរើសបុគ្គលិកលក់ដោយខ្លួនឯង ឬមួយប្រើប្រាស់ភ្នាក់ងារខាងក្រៅ ។ នៅពេលដែលកំលាំងលក់ក្រុមហ៊ុនមួយត្រូវបានប្រើប្រាស់វិធីសាស្រ្តដោះស្រាយដែលត្រូវបានជ្រើសរើសរួមមាន ( ១ ) ការរៀបចំចាត់ចែងទៅតាមតំបភូមិសាស្រ្ត ( ២ ) ការរៀបចំចាត់ចែងទៅតាមប្រភេទផលិតផល ( ៣ ) ការរៀបចំចាត់ចែងទៅតាមប្រភេទអតិថិជន និង ( ៤ ) ការរៀបចំចាត់ចែងទៅតាមមុខងារនៃការលក់ ។