2019-10-15 01:39
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
តួនាទីនៃការលក់ដោយបុគ្គលនៅក្នុងយុទ្ធសាស្រ្តម៉ាឃីធីងៈ
សមាសធាតុនៃការផ្សព្វផ្សាយនៅក្នុងយុទ្ធសាស្រ្តម៉ាឃីតធីងរបស់ក្រុមហ៊ុន វាទាក់ទងនិងប្រភពព័ត៌មាននិងបំផុសនូវតំរូវការចំពោះផលិតផលឬសេវាកម្មក្នុងចំណោមអតិថិជនសក្តានុពលនៃទីផ្សារគោលដៅ ។ ការលក់ដោយបុគ្គល វាត្រឹមតែជាផ្នែកមួយនៃឧបករណ៍ផ្សព្វផ្សាយដែលអ្នកគ្រប់គ្រងទីផ្សារយកមកប្រើប្រាស់ ។ មានបង្ហាញក្នុ្ងគំនូសតាងទី៦ ។
គុណសម្បត្តិនៃការលក់ដោយបុគ្គលៈ
ការពិចារណាអំពីតួនាទីដោះស្រាយជាយុទ្ធសាស្រ្តក្នុងការលក់ដោយបុគ្គល
កង្វះនូវព័ត៌មាននិងភាពជាក់ស្តែងនៃថ្លៃដើម និងចំណូលដែលជាលទ្ធភាពរបស់អ្នកគ្រប់គ្រងម៉ាឃីធីង ត្រូវត្រួតពិនិត្យមើលថាតើយើងចំណាយប៉ុន្មាន និងទទួលបានមកវិញនូវផលចំណេញកំរិតណា ។ យ៉ាងណាក៏ដោយត្រូវស្ថិតនក្នុងទស្សនៈត្រឹមត្រូវមួយអោយស្របជាមួយនិងការពិភាក្សាថាវាជាចំណុចសំខាន់ៗ ។ អ្នកក៏ត្រូវគិតផងដែរពីការចំណាយលើការទំនាក់ទំនងជាមួយអតិថិជនសក្តានុពល តាមរយៈលក់ដោយបុគ្គលនៅក្នុងកំរិតមួយខ្ពស់ជាមួយនឹងឧបករណ៍ផ្សព្វផ្សាយដទៃផ្សេងទៀត ។