Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
ទីផ្សារ
2019-10-17 01:22

ទិសដៅម៉ាឃីធីងគឺទូទៅនិយាយអំពីផែនការម៉ាឃីធីងរបស់អង្គភាព និងរបាយការណ៍ស្តីពីអ្វីដែលសម្រេចបានដែលត្រូវបំពេញដោយកម្មវិធីម៉ាឃីធីងទាំងមូលជាមួយនិងកំឡុងពេលមួយកំណត់ ។ ទិសដៅម៉ាឃីធីងជាទូទៅកំណត់ពីលក្ខខណ្ឌជាក់លាក់ លទ្ធផលដែលអាចវាស់វែងបានដូចជា កំរិតលក់ ចំណែកទីផ្សារ ប្រាក់ចំណេញ ឬចំណូលបានពីការវិនិយោគ ។ទិសដៅម៉ាឃីធិងដែលល្អប្រសើរគឹអាចដឹងពីលទ្ធភាពបរិមាណកំណត់មួយ ពួកគេត្រូវគូសព្រាងពីទីផ្សារគោលដៅនិងសំគាល់បាននូវគំរោងពេលវេលាដើម្បីបញ្ចប់គោលដៅ (  មួយឆ្នាំជាដើម ) ។ ឧទាហរណ៍ ក្រុមហ៊ុនលក់ម៉ាស៊ីនហ្វូតូកូពីមួយកន្លែងបានដាក់ទិសដៅម៉ាឃីធីងរបស់ខ្លួនថា«និងបង្កើនការលក់ឲ្យបាន១០% លើការកាត់ចំណែកទីផ្សារជំនួញខ្នាតតូចកំឡុងពេល១២ខែបន្ទាប់ ដើម្បីទទួលបាននូវប្រសិទ្ធិភាព ទិសដៅទាមទារឲ្យមានភាពជាក់លាក់និងអាចសំរេចបាន ។

          ជាមួយនិងចំណែកទីផ្សារដែលខ្ពស់បំផុតក្រុមហ៊ុនមួយអាចស្វែងរកការកើនឡើងនូវទំហំលក់ដោយមានការជំរុញឲ្យប្រភេទផផលិតផលមានការរីកដុះដាលជាមុនសិន ។ ការងារនេះនឹងត្រូវបានសំរេចដោយមានការកើនឡើងនូវការប្រើប្រាស់ដោយអ្នកប្រើប្រាស់បច្ចុប្បន្នឬជំរុញអ្នកដែលមិនធ្លាប់ប្រើប្រាស់ផលិតលផលទាំងនោះ ។ មានអង្គភាពមួយចំនួនខណៈពេលដែលទិសដៅម៉ាឃីធីងមានការរីកចម្រើនឡើង ការចែកចាយនិងការលក់ផលិតផលរបស់ពួកគេក៏ទៅតាមនោះដែរ ។ ជាញឹកញយ ក្រុមហ៊ុនទាំងឡាយពួកគេមាននូវទិសដៅម៉ាឃីធីងទីពីរដែលមានទំនាក់ទំនងទៅនឹងសកម្មភាព ដែលពួកគេគួរតែធ្វើការដោះស្រាយបញ្ហាដែលកើតមានឡើងណាមួយ រួចហើយពួកគេនិងសំរេចបាននូវទិសដៅមុនដំបូង  ។

          ខណៈពេលដែលអ្នកគ្រប់គ្រងការប្រាស្រ័យទាក់ទងម៉ាឃីធីង បានរំលឹកពីផែនការម៉ាឃីធីងគាត់យល់ដឹងពីទូកន្លែងដែលក្រុមហ៊ុនសង្ឃឹមទៅដល់ជាមួយនិងកម្មវិធីម៉ាឃីធីងរបស់ខ្លួន ៕ កំណត់មធ្យោបាយដែលមាននិន្នាការទៅកាន់ និងតូនាទីក្នុងការផ្សាយពាណិជ្ជកម្មនិងការផ្សព្វផ្សាយយល់ដែលនឹងប្រតិបត្តិ ។ ការកំណត់គោលដៅម៉ាឃីធីងនៅក្នុងលក្ខខណ្ឌលក់ ប្រាក់ចំណេញ ឬចំណែកទីផ្សារដែលកើនឡើង ជាទូទៅមិនសមស្របនិងទិសដៅក្នុងការផ្សាយពាណិជ្ជកម្ម ។ ក្រុមហ៊ុនដែលមានទិសដៅចំពោះកម្មវិធីម៉ាឃីធីងចំរុះ ដោយមិនត្រឹមតែការផ្សព្វផ្សាយលក់ប៉ុណ្ណោះទេមានទាំងផែនការផលិតផលនិងផលិតកម្ម ការកំណត់ថ្លៃ ​និងការចែកចាយ   ។

          កម្មវត្តុនៃការប្រាស្រ័យម៉ាឃីធីងដែលមានសមាហរណកម្មគឹជារបាយការណ៍ស្តីអំពីអ្វីដែលជាទិដ្ឋភាពអនុវត្តផ្សេងៗគ្នានៃកម្មវិធី IMC។ ពួកគេគួរតែផ្អែកលើភារកិច្ចលើការងារទំនាក់ទំនងជាក់លាក់មួយចំនួនដែលតំរូវឡើង ដើម្បីដឹកនាំសារស្របទៅកាន់អ្នកទទួលគោលដៅ និងទិសដៅផ្សព្វផ្សាយជាក់លាក់របស់ខ្លួន ។ គៅលការណ៍ណែនាំមួយចំនួយក្នុងការអនុវត្តន៍ ការងារនេះអាចជាប្រយោជន៍ដែលបានមកពីផែនការម៉ាឃីធីង ខណៈពេលមានការវិភាគស្ថានភាពត្រូវបានផ្តល់ព័ត៌មានចាំបាច់លើៈ

  • ការកាត់ចំណែកទីផ្សារដែលក្រុមហ៊ុនមួយចង់កំណត់គោលដៅ និងអ្នកទទួលសារគោលដៅ ( កត្តាប្រជាសាស្រ្ត កត្តាចិត្តសាស្រ្ត និងការជំរុញការលក់ ) ។
  • ផលិតផល និងលក្ខណៈពិសេសរបស់វា គុណសម្បត្តិ អត្ថប្រយោជន៍ ការប្រើប្រាស់ និងកិច្ចអបុវត្តន៍
  • ម៉ាកសញ្ញារបស់ក្រុមហ៊ុន និងរបស់គូប្រជែង ( ការលក់ និងចំណែកទីផ្សារនៅក្នុងការកាត់ចំណែកផ្សេងៗគ្នា ការកំណត់ជំហរ យុទ្ធសាស្រ្តប្រកួតប្រជែង ខ្ទង់ចំណាយលើការផ្សព្វផ្សាយ យុទ្ធសាស្រ្ត ប្រព័ន្ធឃោសនា និងច្នៃប្រឌិត តាក់ទិច ) ។

គំនិតលើរបៀបដែលម៉ាកសញ្ញាគូរកំណត់ពីជំហរ និងឆ្លើយតបទៅនឹងឥរិយាបថដែលជាក់លាក់ ( ចរិកលក្ខណៈ ការទិញម្តងហើយម្តងទៀត ការប្តូរម៉ាកសញ្ញា និងការប្រើប្រាស់កើនឡើង ) ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login