Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
SpecialExams
2018-02-21 23:24

ដើម្បីអភិវឌ្ឃវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងដោះស្រាយបញ្ហាប្រឈមនានា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈផែនការយុទ្ធសាស្ត្រអភិវឌ្ឃវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (២០១៤-២០១៨) បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពជាច្រើន។ ក្នុងនោះការពង្រឹងសុខដុមរមនាទំនាក់ទំនងវិជ្ជាជីវៈ គឺជាកម្មវិធីមួយក្នុងយុទ្ធសាស្ត្រអភិវឌ្ឃលក្ខខណ្ឌការងារ និងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ ដែលផ្តោតលើ៖

  • ការពង្រឹងគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម នៅតាមគ្រប់មុខសញ្ញា ដើម្បីអាចអន្តរាគមន៍បានទាន់ពេលវេលា។
  • កិច្ចសហការជាមួយក្រសួង និងស្ថានប័នក្នុងការរៀបចំច្បាប់ស្តីពីគុណភាពការងារ។
  • ការពង្រឹងក្រុមការងារផ្នែកទំនាក់ទំនងវិជ្ជាជីវៈ ដើម្បីអភិវឌ្ឃវិស័យឯកជន ដែលជាយន្តការសម្របសម្រួលពហុភាគីជាមួយដៃគួពាក់ព័ន្ធក្នុងការដោះស្រាយបញ្ហាទាក់ទងនឹងទំនាក់ទំនងវិជ្ជាជីវៈ
  • ការបង្កើតបណ្តាញគ្រួបង្គោលផ្នែកដោះស្រាយវិវាទការងារ ព្រមទាំងសហការជាមួយដៃគួពាក់ព័ន្ធក្នុងការកសាងសមត្ថភាពរបស់មន្រ្តីដោះស្រាយវិវាទការងារ និងរៀបចំការផ្សព្វផ្សាយពីការដោះស្រាយវិវាទការងារ
  • ការពង្រឹងយន្តការដោះស្រាយវិវាទការងាររួម និងវិវាទបុគ្គល
  • ការពង្រឹងក្រុមប្រឹក្សាអាជ្ញាកណ្តាល និងពង្រឹងប្រសិទ្ធភាពនៃការអនុវត្តសេចក្តីបង្គាប់ ព្រមទាំងគាំទ្រឱ្យមានមូលនិធិសម្រាប់ដំណើរការបន្ត និងរក្សានិរន្តភាពរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។
  • ការរៀបចំ និងពង្រឹងយន្តការតាមដានប្រមូលព័ត៍មាន លើកវិធានការទប់ស្កាត់ និងពន្យល់ដល់ភាគីពាក់ព័ន្ធនិងវិវាទអំពីអត្ថប្រយោជន៍នៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។
  • ការរៀបចំលិខិតបទដ្ឋាននានាពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម និងប្រើប្រាស់ប្រព័ន្ធព័ត៍មានវិទ្យាដើម្បីគ្រប់គ្រងទិន្នន័យ។
  • ការសិក្សារលទ្ធភាពក្នុងការផ្តល់សច្ចាប័នដល់អនុសញ្ញារបស់អង្គការអន្តរជាតិខាងការងារ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login