2019-10-28 13:38
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
បើនិយាយពីការងារ គឺទាក់ទងគ្នាតាំងពីបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញមក ។ បន្ទាប់មក គឺមានទំនាក់ទំនងគ្នាក្នុងក្របខណ្ឌនៃការធ្វើច្បាប់ ជាពិសេសច្បាប់រៀបចំអង្គការមុននឹងយកទៅប្រកាសឱ្យប្រើ និងបន្ទាប់ពីព្រឹទ្ធសភាបានពិនិត្យនិងឱ្យយោបល់ចប់សព្វគ្រប់ហើយ រដ្ឋសភាត្រូវបញ្ជូនច្បាប់នោះឱ្យក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យធម្មនុញ្ញភាពនៃច្បាប់នោះជាមុន ។ ឧទាហរណ៍ ច្បាប់ស្តីពីការបង្កើតក្រសួងកិច្ចការនារី ដែលបានកំណត់ថា រដ្ឋមន្ត្រីក្រសួងកិច្ចការនារីត្រូវតែជានារី ត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញសម្រេចថា អធម្មនុញ្ញភាព និងមិនអាចយកទៅប្រកាសឱ្យប្រើបានឡើយ ។ ម្យ៉ាងវិញទៀត ក្រុមប្រឹក្សាធម្មនុញ្ញ និងរដ្ឋសភាមានទំនាក់ទំនងគ្នា ដើម្បីផ្តល់ព័ត៌មានឱ្យគ្នាទៅវិញទៅមក ។ ឧទាហរណ៍ ដូចជាថវិការបស់ក្រុមប្រឹក្សាធម្មនុញ្ញ គឺជាថវិកាក្នុងកញ្ចប់ ថវិកាជាតិ ដែលត្រូវអនុម័តដោយរដ្ឋសភា ។