មុខងារសាធារណៈត្រូវផ្អែកទៅលើលក្ខណៈសម្បត្តិចំនួន៤គឺៈ
- ទឹកចិត្តបំរើការងារមោះមុតៈ រដ្ឋបាលសាធារណៈដែលមានមោះមុតក្នុងការងារ និងមានការលើកទឹកចិត្តក្នុងការធ្វើការងាររបស់មន្រ្តីរាជការ
- ភក្តីភាពៈរដ្ឋបាលសាធារណៈដែលជាសេនាធិការអោយរាជរដ្ឋាភិបាល និងស្ថាប័នរដ្ឋត្រូវមានភក្តីភាពចំពោះរដ្ឋ និងប្រជាពលរដ្ឋ
- ផ្តោតលើសេវាៈ រដ្ឋបាលសាធារណៈត្រូវប្រែក្លាយជាខ្លួនពីអ្នកគ្រប់គ្រងទៅជាអ្នកផ្តល់សេវាគួរជាទីគោរព និងមានភាពត្រឹមត្រូវក្នុងការបំរើ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ
- សីលធម៌វិជ្ជាជីវៈ រដ្ឋបាលសាធារណៈត្រូវបំពេញភារកិច្ចរបស់ខ្លូនប្រកបដោយតម្លាភាពសមត្ថភាព និងប្រសិទ្ធីភាព ។