ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ប្រធានព្រឹទ្ធសភា គ្មានសិទ្ធិផ្តើមគំនិតសើរើ ឬធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញទេ។ មានតែ ព្រះមហាក្សត្រ នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា តាមសេចក្តីស្នើរបស់តំណាងរាស្ត្រចំនួនមួយភាគបួននៃចំនួនសមាជិករដ្ឋសភាទាំងមូល ទើបអាចធ្វើបាន ។ បើពិនិត្យទៅលើរដ្ឋធម្មនុញ្ញត្រង់ជំពូកព្រឹទ្ធសភា គឺប្រធានព្រឹទ្ធសភាគ្មានសិទ្ធិផ្តល់គំនិតសើរើ ឬធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញទេ ព្រោះជំពូកព្រឹទ្ធសភានេះជាជំពូកដែលធ្វើវិសោធនកម្មនៅឆ្នាំ១៩៩៩ ។ ជំពូកនេះជាកូនកើតចេញពីដំណោះស្រាយនយោបាយឆ្នាំ១៩៩៨ ពិសេសគណបក្យធំពីរក្នុងរដ្ឋសភា គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច ជំពូកនេះផ្តើមគំនិតយកចេញពីរដ្ឋធម្មនុញ្ញឆ្នាំ១៩៤៧ ដែលគេនិយាយពីក្រុមប្រឹក្សាព្រះរាជអាណាចក្រជាមូលដ្ឋានយកមកសរសេរដោយប្តូរពាក្យពេជន៍ខ្លួនអាស្រ័យហេតុនេះ ហើយបានជាប្រធានព្រឹទ្ធសភាអត់មានសិទ្ធិផ្តួចផ្តើមសើរើ ឬ វិសោធនកម្មរដ្ឋធម្មនុញ្ញទេ ។ ព្រឹទ្ធសភាជាសភាមួយសម្រាប់ត្រិះរិះពិចារណាតែប៉ុណ្ណោះ ។