ដើម្បីក្លាយជាគ្រូបង្រៀនល្អពិតប្រាកដ ពួកយើងត្រូវមានលក្ខណៈសម្បត្តិច្រើនយ៉ាងដូចជាៈ
- មានកាយសម្បទានមាំមួន សុខភាពល្អរហ័ស រឹងមាំ ឈ្លាសវៃ
- មានសីលធម៌ល្អ គុណធម៌ជឿនលឿនចេះគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យបានត្រឹមត្រូវ
- មានចំណេះដឹងទូលំទូលាយ ចំណេះធ្វើច្បាស់លាស់ត្រឹមត្រូវប្រកបដោយបទពិសោធខ្ពស់
- ចេះស្វ័យសិក្សាស្រាវជ្រាវជាប្រចាំ និងមានឥរិយាបថល្អត្រឹមត្រូវ
- មានមនសិការជាតិ ឯកភាព សាមគ្គីភាព គោរពច្បាប់ និងមានគតិយុត្តិធម៌ ។