Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ប្រទេសជាតិអភិវឌ្ឍន៍ទៅបានអាស្រ័យដោយធនធានមនុស្សៈ

ធនធានមនុស្សៈ ជាមនុស្សពេញលេញបរិបូរដោយចំណេះដឹង និងការបណ្តុះបណ្តាលជាប្រភពថាមពលសម្រាប់កសាងជាតិ ។

ការអភិវឌ្ឍៈ ការធ្វើឲ្យប្រែប្រួលឆ្ពោះទៅរកភាពរីកចម្រើន ។ ដូចនេះប្រទេសមួយរីកចម្រើនទៅបានអាស្រ័យដោយមានការអប់រំព្រោះការអប់រំជាការកសាងធនធានមនុស្សដែលទាមទារគំនិតអប់រំបួនយ៉ាងគឺៈ

  • ការបណ្តុះបណ្តាលបញ្ញាស្មារតីៈ ទាក់ទងការត្រឹះរិះពិចារណាថ្លឹងថ្លែងរកហេតុផល គួបផ្សំសីលធម៌សង្គមដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយនិងខួរក្បាល ( ចំណេះដឹងទូលាយបច្ចេកទេសវិទ្យាសាស្រ្តទំនើបមានចំណេះធ្វើ បទពិសោធសិក្សា ស្រាវជ្រាវ គោរពសិទ្ធិមនុស្សប្រជាធិបតេយ្យ មនសិការ សាមគ្គីល្អ គតិយុត្តិធម៌រហ័ស រហួន ឈ្លាសវៃ ។
  • ការបណ្តុះបណ្តាលផ្លូវចិត្ត គំនិត ឆន្ទះមោះមុត អង់អាចក្លាហានចូលរួមអភិវឌ្ឍន៍ជាតិទប់ទល់សកម្មភាពអសកម្មមាន ស្មារតីសាមគ្គីជាតិ អហិង្សាចេះយោគយល់ ស្រឡាញ់ការពារអត្តសញ្ញាណជាតិ
  • បណ្តុះបណ្តាលទេពកោសល្យ ស្នាដៃ ចេះធ្វើសកម្មភាពមានប្រយោជន៍ក្នុងការកសាងប្រវត្តិសាស្រ្តសង្គមជាតិ ដោយ​មិនប្រកាន់វណ្ណៈ ឋានៈពណ៌ សម្បុរ នយោបាយ ជំនឿសាសនា...
  • ការបណ្តុះបណ្តាលកាយសម្បទាន សុខភាព អនាម័យៈ ចេះថែទាំសុខភាពល្អ មាំមួនកម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដោយប្រកាន់ទស្សនៈផឹកស្អាតហូបស្អាត រស់នៅស្អាត ដើម្បីចូលរួមវិភាពទានអភិវឌ្ឍប្រទេសជាតិ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login