Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ទីផ្សារមូលបត្រ (Securities Market) គឺជាកន្លែងសម្រាប់ធ្វើការជួញដូរមូលបត្រ និង ឧបករណ៍ហិរញ្ញវត្ថុដទៃទៀត ។ តាមនិយមន័យច្បាប់ស្តីពីការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន “សំដៅដល់ទីផ្សារ ឬទីកន្លែងជួញដូរមូលបត្រ ឬប្រព័ន្ធដែលផ្តល់មធ្យោបាយនៃការធ្វើសំណើរលក់ ផ្ទេរ ឬការទិញ លក់មូលបត្រ ” ឧបករណ៍ហិរញ្ញវត្ថុដែលតែងតែត្រូវបានជួញដូរលើទីផ្សារនេះ រួមមានមូលបត្រកម្មសិទ្ធិ មូលបត្របំណុល និងឧបករណ៍និស្សន្ទជាដើម ។

ទីផ្សារមូលបត្រ គឺជាកត្តាមូលដ្ឋានមួយយ៉ាងសំខាន់សម្រាប់សេដ្ឋកិច្ច គេតែងតែនិយាយថា ទីផ្សារមូលបត្រគឺជានិមិត្តរូបនៃសេដ្ឋកិច្ចជាតិមួយទាំងមូល ។ ជាការពិតណាស់ រាល់បម្រែបម្រួលនៃបរិបទជាតិ និងអន្តរជាតិ (សេដ្ឋកិច្ច-សង្គម និងនយោបាយ) វានឹងធ្វើឲ្យមានផលប៉ះពាល់ទៅដល់ទីផ្សារមូលបត្រភ្លាម ដោយគ្រាន់តែមើលទៅលើសន្ទស្សន៍ហ៊ុន គេនឹងឃើញពីឥទ្ធិពលរបស់ទីផ្សារមូលបត្រលើសេដ្ឋកិច្ចយ៉ាងណា ពីព្រោះសន្ទស្សន៍ហ៊ុនរបស់ផ្សារមូលបត្រ វាបានឆ្លុះបញ្ចាំងពីស្ថានភាពសេដ្ឋកិច្ចជាតិ ។ ហេតុនេះ ស្ទើរតែគ្រប់បណ្តាប្រទេសអភិវឌ្ឍទាំងអស់មានទីផ្សារមូលបត្រនេះ ហើយវាបានដើរតួនាទីយ៉ាងសំខាន់ចំពោះសេដ្ឋកិច្ចជាតិគឺ ៖

  • ទីផ្សារមូលបត្រ ជួយជំរុញឲ្យមហាជនបង្កើននូវការសន្សំ និងកៀរគរមូលធនដែលនៅសេសសល់ មិនមានតម្រូវការប្រើប្រាស់យកទៅវិនិយោគក្នុងសេដ្ឋកិច្ច ។
  • ទីផ្សារមូលបត្រ គឺជាមធ្យោបាយមួយប្រមែប្រមូលកៀរគនូវប្រភពមូលធនដែលនៅទំនេរតូចៗ មិនទាន់មានតម្រូវការប្រើប្រាស់ពូនផ្តុំជាមូលធនធំមួយ ដើម្បីវិនិយោគក្នុងវិស័យសេដ្ឋកិច្ចរូបវន្ត ។
  • ទីផ្សារមូលបត្រ គឺជាឧបករណ៍មួយជួយសម្រួលដល់រដ្ឋាភិបាល ក្នុងការអនុវត្តន៍នូវកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ។
  • ទីផ្សារមូលបត្រ គឺជាឧបករណ៍មួយដើម្បីទាក់ទាញ និងស្រូបយកនូវមូលធនពីបរទេស ។
  • ទីផ្សារមូលបត្រ ជួយជំរុញឲ្យបណ្តាក្រុមហ៊ុននានា ប្រកបអាជីវកម្មដោយប្រសិទ្ធភាព និងមានតម្លាភាព ។
  • ទីផ្សារមូលបត្រ ជួយជំរុញឲ្យប្រភពមូលធនក្នុងស្រុកមានចរាចរ ឬចលនារស់រវើក ។
  • ទីផ្សារមូលបត្រ ជួយបង្កើតនូវទម្លាក់នៃការវិនិយោគ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login