ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
សមាហរណកម្មសេដ្ឋកិច្ចមាន៦កម្រិត រួមមាន ៖
ភាពខុសគ្នារវាងពាណិជ្ជកម្មសេរី និងសហភាពសេដ្ឋកិច្ច គឺស្ថិតនៅត្រង់ថាតំបន់ពាណិជ្ជកម្មសេរី គឺជាប្រភេទសមាហរណកម្មសេដ្ឋកិច្ចកម្រិតស្រាល ដែលត្រូវបានបង្កើតឡើងដើម្បីកាត់បន្ថយ ឬលុបចោលពន្ធនាំចូល និងរបាំងមិនមែនពន្ធគយសំដៅជំរុញពាណិជ្ជកម្ម រីឯសហភាពសេដ្ឋកិច្ចវិញ គឺជាប្រភេទនៃសមាហរណកម្មសេដ្ឋកិច្ចដែលជ្រាលជ្រៅ មានលក្ខណៈផ្សេងទៀតបន្ថែមពីលើការកាត់បន្ថយ ឬលុបចោលពន្ធនាំចូល និងរបាំងមិនមែនពន្ធគយ ដូចជាការដាក់ពន្ធនាំចូលតាមអត្រាដូចគ្នាទៅលើផលិតផលនាំចូលពីប្រទេសទីបីទៅក្នុងតំបន់ ការចល័តដោយសេរីនូវកត្តា ផលិតកម្ម រួមមាន ទំនិញ សេវាកម្ម កំលាំងពលកម្ម មូលធន និងការធ្វើសុខដុមកម្មនៃស្តង់ដារ និងការចេញនូវវិញ្ញាបនប័ត្រ គោលនយោបាយរូបិយវត្ថុ សារពើ ពន្ធ សង្គម និងច្បាប់ ។ ជាឧទាហរណ៍ខ្លី បន្ទាប់ពីការបង្កើតកិច្ចព្រមព្រៀង អនុគ្រោះពាណិជ្ជកម្មនៅឆ្នាំ១៩៧៧ ដែលផ្តល់ការអនុគ្រោះតាមការស្ម័គ្រចិត្ត ចំពោះផលិតផល៧១មុខ និងបានបង្កើនដល់១២៦៤៧មុខនៅឆ្នាំ១៩៨៦ អាស៊ានបានធ្វើសមាហរណកម្មសេដ្ឋកិច្ចកាន់តែជ្រាលជ្រៅជាងមុន ដោយបង្កើតតំបន់ពាណិជ្ជកម្មសេរីនៅឆ្នាំ១៩៩២ ដែលលុបពន្ធនាំចូលស្ទើរតែគ្រប់ផលិតផលទាំងអស់ និងរបាំងមិនមែនពន្ធនាំចូលទៀត និងមានគោលដៅបង្កើតជាសហគមន៍សេដ្ឋកិច្ចអាស៊ាននៅឆ្នាំ២០១៥ ។ សមាហរណកម្មសេដ្ឋកិច្ចតាមបែបសហភាពអឺរ៉ុប គឺមានលក្ខណៈជ្រាលជ្រៅខ្លាំងពីព្រោះថាក្រៅពីលុបពន្ធនាំចូល និងរបាំងមិនមែនពន្ធនាំចូលសហភាពអឺរ៉ុបអនុវត្តនូវគោលនយោបាយដាក់អត្រាពន្ធនាំ ចូលដូចគ្នា ចំពោះផលិតផលនាំចូលពីក្រៅតំបន់គោលនយោបាយរូបិយវត្ថុ និងសារពើពន្ធរួមដូចជាមានរូបិយប័ណ្ណរួម (អឺរ៉ូ) អនុញ្ញាតឱ្យចល័តដោយសេរីនូវទំនិញ សេវាកម្ម កំលាំងពលកម្ម និងមូលធន ព្រមទាំងធ្វើសុខដុមកម្មនូវស្តង់ដានីតិវិធីបែបបទ និងការអនុវត្តផ្សេងៗ ។