ការប្រៀបធៀបយុត្តិធម៌ និងសប្បុរសធម៌៖
យុត្តិធម៌
- គឺទៀងត្រង់ ការប្រព្រឹត្តត្រឹមត្រូវ
- មានមុខងារការពារប្រៀបរៀបរយសង្គម
- មានលក្ខណៈចាំបាច់
- សំដៅទៅលើឧត្តមគតិ
- មិនសំដៅទៅលើអ្វី ដែលមានទំនាក់ទំនងទៅជនណាម្នាក់ឡើយ
- មានលក្ខណៈបញ្ញាដែលចូលរួមទៅក្នុងលំដាប់នៃវិចារណញាណ ។
សប្បុរសធម៌
- គឺជាគុណធម៌ពិសេសរបស់មនុស្សទាំងឡាយណាដែលមានចិត្តល្អ និងមនុស្សធម៌
- ជាសេចក្តីស្នេហាចំពោះអ្នកដទៃ
- មានលក្ខណៈសញ្ចេតនា ដែលចូលទៅក្នុងលំគាប់នៃចិត្ត
- សំដៅលើកម្លាំងចលករនៃអំពើសីលធម៌
- បំផុសគំនិត ភក្តីភាពណាមួយ ចំពោះជនណាម្នាក់
- មិនបង្កើតឲ្យមានលក្ខណៈបែងចែកឡើយ តែបង្កើតឲ្យមានអំណោយទៅវិញ ។