ការវិនិយោគផ្ទាល់ពីបរទេស (FDI) គឺនាំឲ្យមានកំណើនការងារនិងសេដ្ឋកិច្ចព្រោះថាការវិនិយោគផ្ទាល់ពីបរទេសបានបង្កើតឲ្យមាន ៖
- ប្រភពធនធានសំខាន់ៗជាច្រើនដូចជា៖ ធនធានហិរញ្ញាវត្ថុ ធនធានមនុស្សនាំចូលបច្ចេកវិទ្យាថ្មី ទំនើបៗ
- ផលិតផលដែលមានលក្ខណៈប្រកួតប្រជែង គុណភាពខ្ពស់ទំនើបៗទាន់សម័យមានបរិមាណច្រើនគ្រប់គ្រាន់ទាន់ពេលសម្រាប់ប្រើប្រាស់ក្នុងស្រុកនិងនាំចេញទៅបរទេស
- រក្សាបានតុល្យភាព ជញ្ជឹងពាណិជ្ជកម្ម ដែលនាំឲ្យមានស្ថេរភាពអត្រាប្តូរប្រាក់ លុបបំបាត់ពីកម្ចីបរទេស រដ្ឋាភិបាលមានលទ្ធភាពគ្រប់គ្រាន់កន្នុងការអភិវឌ្ឍប្រទេស
- ប្រជាជនសម្បូរការងារធ្វើ ដែលទទួលបានការទូទាត់សង់ក្នុងកម្រិតល្អប្រសើរ
- ការបន្ថយអត្រាអតិផរណា
- បង្ករភាពងាយស្រួលដល់សហិគ្រិន ស្ថានភាពហិរញ្ញរត្ថុភាពល្អប្រសើរ អត្រាការប្រាក់ទាប ស្របពេលដែលប្រទេសមានភាពរីកចម្រើន ប្រជាជនមានការងារសមរម្យ នាំឲ្យមានតម្រូវជាច្រើនមានការកើនឡើង ដូច្នេះការបើកអាជីវកម្មប្រាកដជាទទួលបានការពារគ្រាំទ្រជាមិនខាន។