Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ប្រទេសកម្ពុជាប្រកាន់យកប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរី ជាផ្លូវការតាំងពីឆ្នាំ១៩៩៣ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ។ កម្ពុជាបានបើកឱ្យមានកម្មសិទ្ធឯកជន និងធ្វើឯកជនភាវូបនីយកម្ម បង្វែរអ្វីៗរបស់រដ្ឋជារបស់ឯកជន សហគ្រាសជាច្រើនឱ្យ ឯកជនកាន់កាប់វិញ ។ ទន្ទឹមគ្នានោះ រដ្ឋអនុញ្ញាតឱ្យមានការធ្វើពាណិជ្ជកម្មក្នុង និងក្រៅប្រទេស និងការវិនិយោគទុនក្រៅ ប្រទេសផងដែរ ។ សេដ្ឋកិច្ចទីផ្សារសេរី មានន័យថាកម្មសិទ្ធលើធនធានសេដ្ឋកិច្ចមួយភាគធំ ដែលស្ថិតនៅក្នុងរង្វង់ការគ្រប់គ្រង របស់ផ្នែកឯកជន ដែលជានីតិបុគ្គល និងរូបវន្តបុគ្គល ។ ដោយឡែកយន្តការគ្រប់គ្រង និងសម្របសម្រួលផ្នែកទាំងស្រុង លើយន្តការទីផ្សារដែលតាមទ្រឹស្តី Classic ហៅវាជាសេដ្ឋកិច្ចដែលធ្វើនិយ័តកម្មដោយខ្លួនឯង ។ ក្នុងប្រព័ន្ធសេដ្ឋកិច្ច នៃសេដ្ឋកិច្ច សម្រេចចិត្តក្នុងការបែងចែកធនធានជាសេរីភាពរបស់ភ្នាក់ងារសេដ្ឋកិច្ចនីមួយៗ ។ សេរីភាព នេះអាស្រ័យលើតំរូវការ និងការ ផ្គត់ផ្គង់ ។ មានន័យថាសកម្មភាពផលិកម្ម ការដោះដូរ និងការប្រើប្រាស់ទំនិញ និងសេវាជាទូទៅត្រូវមានសេរីភាពបរិបូរណ៍ ។ ក្នុងក្របខ័ណ្ណសេដ្ឋកិច្ចទីផ្សារសេរី ភ្នាក់ងារសេដ្ឋកិច្ចនីមួយៗ គ្រប់គ្រងដោយខ្លួនឯងនូវអត្ថប្រយោជន៍ផ្ទាល់ខ្លួន និងប្រឹងប្រែងធ្វើឱ្យស្ថានភាពអាជីវកម្មរបស់ខ្លួនកាន់តែប្រសើរតាមរយៈការប្រកួតប្រជែង ។ និយាយរួមសមាសភាគយន្តការមាន៥គឺ ៖ កម្មសិទ្ធឯកជន សេរីភាពក្នុងការជ្រើសរើសអត្ថប្រយោជន៍បុគ្គល ការប្រកួតប្រជែង និងប្រព័ន្ធបង្កើតថ្លៃ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login