បានជាមនុស្សយើងគ្រប់រូបចាំបាច់ត្រូវមានសាសនា ព្រោះសាសនា មានន័យថាជាពាក្យបណ្តុំ ឬការទូន្មានប្រៀនប្រដៅរបស់គ្រូអាចារ្យណាមួយនៅក្នុងលោក ។
- សាសនាណាក៏ដូចសាសនាណាដែរ តែងតែអប់រំមនុស្សឲ្យសាងអំពើល្អ
- សាសនានីមួយៗតែផ្សារភ្ជាប់ជំនឿទៅលើអាទីទេព ឬទេវៈដែលមានមហិទ្ធិឫទ្ធិអាចជួយស្រោចស្រងមនុស្សឲ្យរូចផុតពីទុក្ខបាន
- នៅពេលដែលមនុស្សជួបនិងឧបសគ្គ មិនអាចដោះស្រាយដោយកម្លាំងកាយ ឬកម្លាំងប្រាជ្ញាបាន មនុស្សតែងមានជំនឿទៅលើកម្លាំងក្រៅខ្លួន ថាមានទេវៈឬវត្ថុស័ក្កិសិទ្ធិអាចជួយគេបាន
- សាសនាផ្សារភ្ជាប់ការអប់រំ និងអបិយជំនឿ ដែលជាការផ្តល់កម្លាំងចិត្តដល់មនុស្ស និងផ្តល់នូវសុទិដ្ឋិនិយម
- សាសនាផ្តល់សុខៈឲ្យមនុស្សផ្នែកស្មារតី ។