ដើម្បីលើកកម្ពស់ប្រសិទ្ធភាពគោលនយោបាយសារពើពន្ធ រដ្ឋត្រូវអនុវត្តសកម្មភាពសំខាន់ដូចជា ៖
- ប្រសិទ្ធភាពនៃការគ្រប់គ្រង និងកៀងគរចំនូល
- ការធ្វើវិចារណកម្មចំណាយ គឺបែងចែកចំណាយថវិការដ្ឋរវាងការប្រើប្រាស់ និងការវិនិយោគសាធារណឱ្យបានសមស្រប ។ គោលនយោបាយសារពើពន្ធរបស់ប្រទេសមួយ គួរមានគោលដៅជាគោលការណ៍ចំនួន៤គឺ ៖ ការបែងចែកធនធាន ស្ថេរភាវូបនីយកម្ម កិច្ចកំនើន និងការចែកចាយនៃប្រាក់ចំណូលនៃទ្រព្យសម្បត្តិឱ្យបានស្មើរគ្នា។ តាមរយៈពន្ធ និងចំណាយសាធារណៈ រដ្ឋាភិបាលដើរតួនាទីសំខាន់ក្នុងការបែងចែកបណ្តាធនធាននៅក្នុងសេដ្ឋកិច្ច ជំរុញ និងមិនជំរុញ ខ្សែរសង្វាក់ផលិតកម្ម ឱ្យកើន ឬមិនកើនឡើង ។ ពន្ធចំណាយសាធារណៈ និងសកម្ម និងសកម្មភាពទៀតរបស់រដ្ឋាភិបាលបន្ទាប់មក និងកំណត់សមាមាត្រផលិតផលជាតិសរុប ឬផលិតផលក្នុងស្រុកសរុបដែលបង្កើតឡើងដោយវិស័យសាធារណៈ ។