Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2019-12-30 15:15

ដីកាបង្គាប់ឲ្យនាំខ្លួន គឺជាបញ្ជាដែលមានតម្លៃបង្ខំ ដែលបង្គាប់ដល់កងកម្លាំងសាធារណៈឲ្យចាប់ខ្លួន និងនាំខ្លួនបុគ្គលណាម្នាក់ទៅចំពោះមុខចៅក្រមស៊ើបសួរ ។ ដីកាបង្គាប់ឲ្យនាំខ្លួនអាចចេញទៅបានតែលើជនត្រូវចោទ ឬទៅលើបុគ្គលណាម្នាក់ដែលមានតម្រុយពីពិរុទ្ធភាពតែប៉ុណោ្ណះ ។ ការអនុវត្តដីកាបង្គាប់ឲ្យនាំខ្លួន ត្រូវប្រគល់ឲ្យមន្រ្តីនគរបាលយុត្តិធម៌ ដែលមានកាតព្វកិច្ចនាំខ្លួនបុគ្គលដែលពាក់ព័ន្ធទៅចំពោះមុខ ចៅក្រមស៊ើបសួរក្រោយពេលចាប់ខ្លួនបាន ។ ប៉ុន្តែក្នុងករណីដែលចៅក្រមស៊ើបសួរមិនអាចសួរចម្លើយជននោះភ្លាមៗ ឬដោយមូលហេតុនៃកាលៈទេសៈ បុគ្គលដែលពាក់ព័ន្ធមិនអាចត្រូវនាំទៅបង្ហាញខ្លួនដល់ចៅក្រមស៊ើបសួរបានភ្លាមៗទេ ដីកានេះបានអនុញ្ញាតឲ្យមន្រ្តីនគរបាលយុត្តិធម៌នាំខ្លួនបុគ្គលដែលពាក់ព័ន្ធទៅរក្សាទុកនៅ អង្គភាពក្នុងមណ្ឌលឃុំខ្លួន ឬពន្ធនាគារដែលមានថិរវេលាមិនអាចលីសពី១ថ្ងៃបានឡើយ ពោលគឺត្រូវតែនាំខ្លួនបុគ្គលដែលពាក់ព័ន្ធនេះទៅចំពោះមុខចៅក្រមស៊ើបសួរ ឬអ្នកជំនួសយ៉ាងយូរបំផុតនៅថ្ងៃបន្ទាប់ ។ ផ្ទុយពីនេះ បើសិនជាការបង្ហាញខ្លួនមិនបានប្រព្រឹត្តទៅនៅថ្ងៃបន្ទាប់ទេ បុគ្គលដែលពាក់ព័ន្ធត្រូវបានដោះលែងឲ្យមានសេរីភាពវិញ ។ ប្រការមួយទៀតដែលត្រូវជៀសវាងដាច់ខាត ដើម្បីកុំឲ្យមានការរំលោភលើសិទ្ធិបុគ្គល មន្រ្តី នគរបាលយុត្តិធម៌ដែលអនុវត្តដីកាបង្គាប់ឲ្យនាំខ្លួន មិនអាចចូលទៅក្នុងលំនៅដ្ឋានរបស់បុគ្គលដែលពាក់ព័ន្ធមុនម៉ោង៦ព្រឹក និងក្រោយម៉ោង១៨បានទេ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login