យោងតាមការវិភាគលើផ្នែកទី៥ ស្តីពីការឃុំខ្លួនបណ្តោះអាសន្ននេះឃើញថា ការអនុវត្តវិធាននៃការឃុំខ្លួនបណ្តោះអាសន្ននេះ មិនអាចអនុវត្តបានឡើយ ចំពោះករណីដូចជា ៖
- បទល្មើសលហុ
- បទល្មើសមជ្ឈិម ដែលមានទណ្ឌកម្មពិន័យជាប្រាក់ ឬមានទណ្ឌកម្មដាក់ពន្ធនាគារតិចជាង១ឆ្នាំ
- បុគ្គលដែលរងការចោទប្រកាន់ជាអនីតិជន អាយុតិចជាង១៤ឆ្នាំ ប៉ុន្តែចៅក្រមស៊ើបសួរអាចសម្រេចប្រគល់អនីតិជននោះឲ្យឪពុកម្តាយ អ្នកអាណាព្យាបល ឬក្នុងករណីគ្មានអាណាព្យាបាល ត្រូវប្រគល់ទៅមជ្ឈមណ្ឌលអប់រំថែរក្សាបណ្តោះអាសន្ន រង់ចាំសេចក្តីសម្រេចរបស់តុលាការ ។