សិទ្ធិរបស់ជនត្រូវចោទ មានដូចជា ៖
- សិទ្ធិការពារខ្លួនដែលស្តែងឡើងតាមសិទ្ធិទទួលបាននូវជំនួយមេធាវីតាមលក្ខន្តិកៈមេធាវី
- សិទ្ធិចូលរួមក្នុងការពារខ្លួន ដោយឆ្លើយ ឬមិនឆ្លើយ
- សិទ្ធិត្រូវបានស្តាប់ដោយចៅក្រម និងមិនមែនដោយមន្រ្តីនគរបាលយុត្តិធម៌
- សិទ្ធិទទួលព័ត៌មានពីសកម្មភាពខាងផ្នែកតុលាការរបស់ចៅក្រមស៊ើបសួរ
- សិទ្ធិសុំមោឃនីតិវិធី
- សិទ្ធិចូលរួមយ៉ាងសកម្មក្នុងដំណើរការស៊ើបសួរដែលសុំទៅឲ្យចៅក្រមស៊ើបសួរធ្វើការស្រាវជ្រាវមួយចំនួន ។