ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ដីកាបង្គាប់ឲ្យចាប់ខ្លួន មានតួនាទីបីគឺ ស្វែងរក ចាប់ខ្លួន និងឃុំខ្លួន ។ នៅត្រង់ចំណុចចុងក្រោយនេះ មានការបកស្រាយតាមទស្សនៈពីរផ្សេងគ្នាគឺ ៖
- ជាគោលការណ៍ ជនត្រូវចោទត្រូវតែមានសេរីភាព លើកលែងតែក្នុងករណីពិសេស ដែលជាការចាំបាច់ដូចមានកំណត់ក្នុងមាត្រា២០៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ។
- មុនពេលសម្រេចឃុំខ្លួនបណ្តោះអាសន្ន ចៅក្រមស៊ើបសួរត្រូវជូនដំណឹងដល់ជនត្រូវចោទពីគោលបំណងនៃការឃុំខ្លួន និងទទួលការកត់សម្គាល់របស់ជននេះ និងជាយថាហេតុ មេធាវីត្រូវបង្ហាញមធ្យោបាយការពារខ្លួន ។
- ដីកាបង្គាប់ឲ្យឃុំខ្លួន ត្រូវជូនដំណឹងដល់ព្រះរាជអាជ្ញា និងជនត្រូវចោទ ។
- លក្ខខណ្ឌនៃការឃុំខ្លួនបណ្តោះអាសន្នអាចអនុវត្តបានតែក្នុងករណីបទឧក្រិដ្ឋ រីឯបទមជ្ឈិមអាចអនុវត្តបាន លុះត្រាតែអំពើនោះ ច្បាប់បានកំណត់ផ្តន្ទាទោសដាក់ពន្ធនាគារស្មើ ឬលើសពី១ឆ្នាំ ។
- ដីកាបង្គាប់ឲ្យចាប់ខ្លួន មិនអាចជាកម្មវត្ថុនៃបណ្តឹងឧទ្ធរណ៍របស់ជនត្រូវចោទឡើយ ពីព្រោះដីកាបង្គាប់ មិនអាចជាកម្មវត្ថុនៃបណ្តឹងតវ៉ានោះទេ គឺមានតែដីកាសម្រេចប៉ុណោ្ណះ ដែលអាចជាកម្មវត្ថុនៃកម្មវត្ថុនៃបណ្តឹងតវ៉ាបាន ។