ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ដីកាបង្គាប់ឲ្យឃុំខ្លួន គឺជាបញ្ជាដល់ប្រធានពន្ធនាគារ ឬមណ្ឌលឃុំខ្លួនដែលត្រូវតែឲ្យទទួល និងឃុំខ្លួនជនត្រូវចោទរហូតទាល់តែបានទទួលដំណឹងអំពីការដោះលែងឲ្យមានសេរីភាពវិញ ។ ចៅក្រមស៊ើបសួរអាចនឹងចេញដីកាបង្គាប់ឲ្យឃុំខ្លួនបាន លុះត្រាតែមានសេចក្តីសម្រេចឲ្យឃុំខ្លួនបណ្តោះអាសន្នជាមុនសិន ហើយអាចបង្គាប់ឲ្យឃុំខ្លួនបុគ្គលណាម្នាក់បាន លុះត្រាតែជនត្រូវចោទនោះជាកម្មវត្ថុនៃដីកាសម្រេចឲ្យឃុំខ្លួនបណ្តោះអាសន្នតែប៉ុណោ្ណះ ។ ត្រូវចំណុចចុងក្រោយនេះ បញ្ជាក់យ៉ាងច្បាស់ក្នុងក្រមនីតិវិធីព្រហ្មទណ្ឌដែល តាមន័យនេះ ចៅក្រមស៊ើបសួរមិនអាចចេញដីកាបង្គាប់ឲ្យឃុំខ្លួនបុគ្គលណាម្នាក់ ដោយមិនមានដីកាសម្រេចឃុំខ្លួនបណ្តោះអាសន្ននោះឡើយ ។