គន្លឹះនៃការគ្រប់គ្រងដើម្បីជួយអោយក្រុមហ៊ុនរបស់អ្នកមានការរីកចំរើនមានដូចជា ៖
- ពិនិត្យរបាយការណ៍ហិរញ្ញវត្ថុ ជារឿងសំខាន់ណាស់សម្រាប់ម្ចាស់អាជីវកម្មត្រូវត្រួតពិនិត្យរបាយការណ៍ហិរញ្ញវត្ថុ ដើម្បីដឹងពីការចំណាយ និង ចំណូលរបស់អាជីវកម្មរបស់អ្នក។ បីទោះអាជីវម្មរបស់អ្នកមានប្រព័ន្ធគ្រប់គ្រងចំណូលដ៏ដោយ ក៏អ្នកមិនអាចប្រហែសបានដែរ។
- ត្រួតពិនិត្យការចំណាយ ត្រួតពិនិត្យការចំណាយគ្រប់ពេលវេលាដើម្បីដឹងថា ការចំណាយរបស់អាជីកម្មរបស់អ្នកត្រូវគោលដៅ។ ការចំណាយដើម្បីបង្កើតចំណូលមិនមានអ្វីចម្លែកទេ តែអ្នកត្រូវការត្រួតពិនិត្យការចំណាយរបស់អ្នកបានគ្រប់គ្រាន់ដែរទេ? ជៀសវាងការខ្វះខាតនូវចំណុចណាមួយដែល ធ្វើអោយមានការខាតបង់ប្រាក់ចំនេញនៅពេលក្រោយ។
- ផ្ដល់អ្វីដែលអ្នកអាចធ្វើបានកេរ្តិ៍ឈ្មោះអាជីវកម្មជារឿងសំខាន់ណាស់។អ្នកមិនត្រូវចុះកិច្ចសន្យាណាមួយដែលអ្នកមិនអាចធ្វើបាននោះទេ ដូចជាការងារណាដែលហួសពីសម្ថតកិច្ចក្រុមហ៊ុនរបស់អ្នកនោះទេ។ ហើយបើអ្នកបានចុះកិច្ចព្រមព្រៀមហើយ អ្នកធ្វើមិនបាន នឹងមិនទាន់ពេលវេលាទេ អាចធ្វើអោយកេរ្តិ៍ក្រុមហ៊ុនរបស់អ្នកធ្លាក់ចុះ។ ទោះបីជាអ្នកត្រូវការប្រាក់ចំណេញក៏ពិតមែន ប៉ុន្តែវាត្រូវការមានគុណភាពស្របជាមួយនឹងតម្លៃនៃទំនិញរបស់អ្នកដូចគ្នាចឹងដែរ។
- ប្រើប្រាស់បំណុលសម្រាប់ទុនបង្វិល វាជារឿងសំខាន់ណាស់ដែលអ្នកជៀសវាងការប្រើប្រាស់ដើមទុនរបស់សម្រាប់ការចំណាយលើការទិញសម្ភារៈផ្សេងៗសម្រាប់ប្រើប្រាស់ក្នុងក្រុមហ៊ុនរបស់អ្នកនោះ។ ជៀសវាងការទិញដែលត្រូវចំណាយប្រាក់ច្រើន អ្នកអាចជ្រើសរើសវិធីជួលវិញ ឬ អ្នកអាចធ្វើការខ្ចីប្រាក់ពីធនាគាដើម្បីទិញរបស់ទាំងនោះ។