ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ដែលហៅថា ទស្សនវិស័យសេដ្ឋកិច្ច គឺជាការព្យាករណ៍សេដ្ឋកិច្ចសម្រាប់ឆ្នាំបន្ទាប់ ទៅលើកត្តាមួយចំនួនដូចជា ផសស អតិផរណា ការនាំចេញនាំចូល ដែលឆ្លុះបញ្ចាំងសេដ្ឋកិច្ចជារួម ដោយផ្អែកទៅលើការវិភាគ និងវាយតម្លៃអំពីសក្តានុពលភាព ដែលបានធ្វើពិពិធកម្មសកម្មភាពបច្ចុប្បន្នចំពោះវិស័យសេដ្ឋកិច្ចសំខាន់ៗ ដែលជាសសរស្តម្ភសម្រាប់ជាជន្ទលសេដ្ឋកិច្ចទាំងមូល ហើយរួមបញ្ចូលជាមួយនឹងការវិភាគ និងសន្និដ្ឋានអំពីហានិភ័យចំពោះសេដ្ឋកិច្ចតំបន់សកល ជាពិសេសស្ថានភាពសេដ្ឋកិច្ចនៃប្រទេសទាំងឡាយដែលមានទំនាក់ទំនងជាមួយសេដ្ឋកិច្ចខ្លួនលើផ្នែកពាណិជ្ជកម្ម រូបិយវត្ថុ និងឥណទាន ព្រមទាំងការធ្វើវិនិយោគទុន។ ក្នុងឆ្នាំ ២០១៧ ខាងមុខនេះ ទស្សនវិស័យសេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករណ៍ថានឹងមានកំណើនប្រមាណ ៧% ។