Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2020-01-31 16:16

ផ្លាកលេខសម្គាល់យានជំនិះមាន៩ប្រភេទគឺ ៖

  • ប្រភេទទី១ ៖ ផ្លាកលេខមានផ្ទៃពណ៌បែតងចាស់ អក្សរនិងលេខពណ៌ទឹកមាស សម្រាប់យានជំនិះរបស់ព្រះបរមរាជវាំង
  • ប្រភេទទី២ ៖ ផ្លាកលេខមានផ្ទៃពណ៌បៃតងចាស់ អក្សរនិងលេខពណ៌ស សម្រាប់យានជំនិះរបស់ស្ថាប័នកំពូល
  • ប្រភេទទី៣ ៖ ផ្លាកលេខមានផ្ទៃពណ៌បៃតងខ្ចី អក្សរនិងលេខពណ៌ស សម្រាប់យានជំនិះជាសម្បត្តិរដ្ឋ
  • ប្រភេទទី៤ ៖ ផ្លាកលេខមានផ្ទៃពណ៌ខៀវខាងលើ និងពណ៌ក្រហមខាងក្រោមចែកពាក់កណ្តាលស្មើ អក្សរនិងលេខពណ៌ស សម្រាប់យានជំនិះរបស់កងយោធពលខេមភូមិន្ទ
  • ប្រភេទទី៥ ៖ ផ្លាកលេខមានផ្ទៃពណ៌ស អក្សរនិងលេខពណ៌ក្រហម សម្រាប់យានជំនិះរបស់កងកម្លាំងនគរជាតិ
  • ប្រភេទទី៦ ៖ ផ្លាកលេខមានផ្ទៃពណ៌ស អក្សរនិងលេខពណ៌បៃតងចាស់ សម្រាប់យានជំនិះរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
  • ប្រភេទទី៧ ៖ ផ្លាកលេខមានផ្ទៃពណ៌លឿង អក្សរនិងលេខពណ៌ខៀវចាស់ សម្រាប់យានជំនិះរបស់ស្ថានទូត និងផ្លាកលេខមានផ្ទៃពណ៌ខៀវផ្ទៃមេឃ អក្សរនិងលេខពណ៌សសម្រាប់អង្គការសហប្រជាជាតិ អង្គការអន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិបាល
  • ប្រភេទទី៨ ៖ ផ្លាកលេខមានផ្ទៃពណ៌ស អក្សរនិងលេខពណ៌ខៀវចាស់ សម្រាប់យានជំនិះជារបស់កម្មសិទ្ធិយានជំនិះជារូបវន្តបុគ្គល នីតិបុគ្គល ឬសហកម្មសិទ្ធិយានជំនិះ
  • ប្រភេទទី៩ ៖ ផ្លាកលេខមានផ្ទៃពណ៌លឿងទុំ អក្សរនិងលេខពណ៌ស សម្រាយបយានជំនិះនាំចូលបណ្តោះអាសន្នតាមរបបព្យួរពន្ធ ឬក្រោមរបបគយនាំចូលបណ្តោះអាសន្ន ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login