Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2020-01-31 16:19

ផ្លាកលេខសម្គាល់យានជំនិះប្រភេទទី២សម្រាប់យានជំនិះរបស់ស្ថាប័នកំពូលមានដូចជា ៖

  • ផ្លាកលេខសម្រាប់យានជំនិះដែលប្រើប្រាស់ដោយក្រុមប្រឹក្សាធម្មនុញ្ញ ដែលផ្នែកខាងលើសរសេរអក្សរខ្មែរ “ក.ប.ធម្មនុញ្ញ” និងនៅខាងចុងមានលេខកូដ សម្គាល់អាណត្តិផ្នែកកណ្តាលជាលេខកូដយានជំនិះ និងលេខចុះបញ្ជីមានបីខ្ទង់និងផ្នែកខាងក្រោមសរសេរអក្សរឡាតាំង “CONSTITUTIONAL COUNCIL” នៅពីក្រោមបន្ទាត់ផ្ដេក ។ ផ្លាកលេខនេះ ផ្តល់ជូនប្រធាននិងសមាជិកនៃក្រុមប្រឹក្សាធម្មនុញ្ញក្នុងអាណត្តិ តាមសំណើរបស់អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាធម្មនុញ្ញ ។
  • ផ្លាកលេខសម្រាប់យានជំនិះដែលប្រើប្រាស់ដោយព្រឹទ្ធសភា ដែលផ្នែកខាងលើសរសេរអក្សរខ្មែរ “ព្រឹទ្ធសភា” និងនៅខាងចុងមានលេខកូដ សម្គាល់អាណត្តិ ផ្នែកកណ្តាលជាលេខកូដយានជំនិះ និងលេខចុះបញ្ជីមានបីខ្ទង់ និងផ្នែកខាងក្រោមសរសេរអក្សរឡាតាំង “SENATE” នៅពីក្រោមបន្ទាត់ផ្ដេក ។ ផ្លាកលេខនេះ ផ្តល់ជូនសមាជិកព្រឹទ្ធសភាក្នុងអាណត្តិ តាមសំណើរបស់អគ្គលេខាធិការដ្ឋាននៃព្រឹទ្ធសភា ។
  • ផ្លាកលេខសម្រាប់យានជំនិះដែលប្រើប្រាស់ដោយរដ្ឋសភា ដែលផ្នែកខាងលើសរសេរអក្សរខ្មែរ “រដ្ឋសភា” និងនៅខាងចុងមានលេខកូដសម្គាល់អាណត្តិ ផ្នែកកណ្តាលជាលេខកូដយានជំនិះ និងលេខចុះបញ្ជីមានបីខ្ទង់ និងផ្នែកខាងក្រោមសរសេរអក្សរឡាតាំង “NATIONAL ASSEMBLY” នៅពីក្រោមបន្ទាត់ផ្ដេក ។ ផ្លាកលេខនេះ ផ្តល់ជូនសមាជិករដ្ឋសភាក្នុងអាណត្តិ តាមសំណើរបស់អគ្គលេខាធិការដ្ឋាននៃរដ្ឋសភា ។
  • ផ្លាកលេខសម្រាប់យានជំនិះដែលប្រើប្រាស់ ដោយឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលផ្នែកខាងលើសរសេរអក្សរខ្មែរ “ឧ.ក.អង្គចៅក្រម” និងនៅខាងចុងមានលេខកូដសម្គាល់អាណត្តិ ផ្នែកកណ្តាលជាលេខកូដយានជំនិះ និងលេខចុះបញ្ជីមានបីខ្ទង់ និងផ្នែកខាងក្រោមសរសេរអក្សរឡាតាំង “SCM” នៅពីក្រោមបន្ទាត់ផ្ដេក ។ ផ្លាកលេខនេះផ្តល់ជូនសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមក្នុងអាណត្តិតាមសំណើ របស់អគ្គលេខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ។
  • ផ្លាកលេខសម្រាប់យានជំនិះដែលប្រើប្រាស់ដោយរាជរដ្ឋាភិបាល ដែលផ្នែកខាងលើសរសេរអក្សរខ្មែរ “រាជរដ្ឋាភិបាល” និងនៅខាងចុងមានលេខកូដសម្គាល់អាណត្តិ ផ្នែកកណ្តាលជាលេខកូដយានជំនិះ និងលេខចុះបញ្ជីមានបីខ្ទង់និងផ្នែកខាងក្រោមសរសេរអក្សរឡាតាំង “ROYAL GOVERNMENT” នៅពីក្រោមបន្ទាត់ផ្ដេក ។ ផ្លាកលេខនេះ ផ្តល់ជូនសមាជិករាជរដ្ឋាភិបាលក្នុងអាណត្តិ តាមសំណើរបស់រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី ។

ផ្លាកលេខសម្គាល់យានជំនិះប្រភេទនេះ មានសុពលភាពប្រើប្រាស់សម្រាប់តែក្នុងនីតិកាល ឬអាណត្តិរបស់ស្ថាប័ននោះតែប៉ុណ្ណោះ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login