Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2020-01-31 16:21

ផ្លាកលេខសម្គាល់យានជំនិះប្រភេទទី៧ សម្រាប់យានជំនិះរបស់ស្ថានទូត អង្គការសហប្រជាជាតិ អង្គការអន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិបាលមានដូចជា ៖

ក- ស្ថានទូត ៖

  • ផ្លាកលេខសម្រាប់យានជំនិះដែលប្រើប្រាស់ដោយឯកអគ្គរាជទូត ឬឯកអគ្គរដ្ឋទូត ដែលនៅចំកណ្តាលសរសេរអក្សរឡាតាំង “CMD” លេខពីរខ្ទង់បន្ទាប់សម្គាល់ស្ថានទូត ឬកុងស៊ុលនៃប្រទេសនីមួយៗ និងលេខ “1” សម្គាល់ឯកអគ្គរាជទូត ឬឯកអគ្គរដ្ឋទូត
  • ផ្លាកលេខសម្រាប់យានជំនិះដែលប្រើប្រាស់ដោយបុគ្គលិកការទូត ដែលផ្នែកខាងលើសរសេរអក្សរឡាតាំង “CD” និងលេខពីរខ្ទង់បន្ទាប់សម្គាល់ស្ថានទូត ឬកុងស៊ុលនៃប្រទេសនីមួយៗ ផ្នែកខាងក្រោមជាលេខកូដយានជំនិះ និងលេខចុះបញ្ជីមានបីខ្ទង់ ។

ខ- អង្គការសហប្រជាជាតិ ៖

  • ផ្លាកលេខសម្រាប់យានជំនិះដែលប្រើប្រាស់ ដោយប្រធានបេសកកម្មអង្គការសហប្រជាជាតិ ដែលនៅចំកណ្តាលសរសេរអក្សរឡាតាំង “ONU” លេខពីរខ្ទង់បន្ទាប់សម្គាល់ស្ថានតំណាងនៃសកម្មភាពការងារ និងលេខ “1” សម្គាល់ប្រធានបេសកកម្ម អង្គការសហប្រជាជាតិ
  • ផ្លាកលេខសម្រាប់យានជំនិះដែលប្រើប្រាស់ដោយបុគ្គលិកអង្គការសហប្រជាជាតិ ដែលផ្នែកខាងលើសរសេរអក្សរឡាតាំង “ONU” និងលេខពីរខ្ទង់បន្ទាប់សម្គាល់ស្ថានតំណាងនៃសកម្មភាពការងារ ផ្នែកខាងក្រោមជាលេខកូដយានជំនិះ និងលេខចុះបញ្ជីមានបីខ្ទង់ ។

គ- អង្គការអន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិបាល ៖

  • ផ្លាកលេខសម្រាប់យានជំនិះដែលប្រើប្រាស់ដោយអង្គការអន្តរជាតិ ដែលផ្នែកខាងលើសរសេរអក្សរឡាតាំង “OI”  និងផ្នែកខាងក្រោមជាលេខកូដយានជំនិះ និងលេខចុះបញ្ជីមានបួនខ្ទង់
  • ផ្លាកលេខសម្រាប់យានជំនិះដែលប្រើប្រាស់ដោយអង្គការមិនមែនរដ្ឋាភិបាលបរទេស ដែលផ្នែកខាងលើសរសេរអក្សរឡាតាំង “ONG1” និងផ្នែកខាងក្រោមជាលេខកូដយានជំនិះ និងលេខចុះបញ្ជីមានបួនខ្ទង់
  • ផ្លាកលេខសម្រាប់យានជំនិះដែលប្រើប្រាស់ដោយអង្គការមិនមែនរដ្ឋាភិបាល ក្នុងស្រុកដែលផ្នែកខាងលើសរសេរអក្សរឡាតាំង “ONG2” និងផ្នែកខាងក្រោមជាលេខកូដយានជំនិះ និងលេខចុះបញ្ជីមានបួនខ្ទង់ ។

ផ្លាកលេខសម្គាល់យានជំនិះប្រភេទនេះ ត្រូវបានចុះបញ្ជីផ្តល់បណ្ណ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះ ដោយមានលិខិតស្នើសុំពីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ឬពីក្រសួងមហាផ្ទៃ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login