ទំនិញដែលត្រូវបានលើកលែងជាភាគនូវពន្ធ និងអាករនាំចូលមានដូចខាងក្រោម៖
- ទំនិញនិងសម្ភារដែលត្រូវបានលើកលែងជាភាគនូវពន្ធ និងអាករនាំចូលក្រោមបញ្ញត្តិនៃច្បាប់ណាមួយជាធរមាន
- ពូជដំណាំ និងពូជសត្វសម្រាប់កសិកម្ម
- ទំនិញដែលនឹងត្រូវទទួលការជួសជុល ការកែច្នៃ ឬពិសោធន៍
- ទំនិញដែលបាននាំចូលវិញតាមសភាពដើម
- ទំនិញដែលនាំចូលដោយរដ្ឋាភិបាលដើម្បីជាប្រយោជន៍សាធារណៈនិងទំនិញនាំចូលសម្រាប់របបប្រវេសកាលិក
- ទំនិញផ្សេងទៀតតាមការសម្រេចរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បុគ្គលដែលនាំចូលទំនិញក្រោមបញ្ញត្តិនៃប្រការនេះត្រូវផ្តល់នូវឯកសារជាភស្តុតាងដល់រដ្ឋបាលគយថាទំនិញមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ទទួលបានការលើកលែងជាភាគនូវពន្ធនិងអាករ។