មុនទំនិញដែលមិនត្រូវបានអនុញ្ញាតជាបណ្តោះអាសន្នឲ្យដឹកជញ្ជូនក្រោមរបបគយឆ្លងកាត់៖
- បណ្តាមុខទំនិញហាមឃាត់ដាច់ខាតក្នុងការនាំចេញនាំចូល តាមបញ្ញត្តិអនុក្រឹត្យលេខ ២០៩ អនក្រ.បក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០០៧។
- បណ្តាមុខទំនិញផ្សេងទៀតដែលមានវេទយិតភាពខ្ពស់និងអាចប៉ះពាល់ដល់សន្តិសុខសុវត្ថិភាពសាធារណៈដូចជាគ្រឿងសាស្ត្រាវុធ ជាតិផ្ទុះ សម្ភារៈបរិក្ខារយោធា គ្រឿងញៀន និងសារធាតុប្រកបដោយគ្រោះថ្នាក់ផ្សេងទៀត។
- បណ្តាមុខទំនិញដែលត្រូវបានហាមឃាត់មិនឲ្យដឹកជញ្ជូនឆ្លងកាត់ ដោយកិច្ចព្រមព្រៀងអន្តរជាតិនានា ក៏ដូចជាធម្មនុញ្ញសហប្រជាជាតិ ដូចជាបណ្តាសត្វនិងរុក្ខជាតិព្រមទាំងបំណែកសត្វនិងរុក្ខជាតិដែលឈានទៅបាត់បង់ វត្ថុបុរាណ ឬសារធាតុនុយក្លេអ៊ែរជាដើម។