2020-02-10 08:09
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
សំដៅដល់ គ.ល .គ ដែលបានលក់ ឬបានផ្ទេរសមាមាត្រណាមួយនៃផលិតផលរបស់ខ្លួនទៅឲ្យអ្នកទិញឬអ្នកទទួលនៅក្រៅព្រះរាជាណាចក្រកម្ពុជា ។ គម្រោងប្រភេទនេះត្រូវបានលើកលែងពន្ធគយលើការនាំចូលសម្ភារបរិក្ខារ ផលិតកម្ម សម្ភារសាងសង់ និងធាតុចូលផលិតកម្ម ។ ដោយឡែក គម្រោងវិនិយោគមានលក្ខណៈសម្បត្តិ គ្រប់គ្រាន់បម្រើឲ្យការនាំចេញ ដែលស្ថិតនៅក្រោយយន្តការភណ្ឋាគារផលិតកម្ម ក្រោមការគ្រប់គ្រង របស់ គយ ការលើកលែងពន្ធគយត្រូវអនុវត្តន៍ទៅតាមច្បាប់និងបទប្បញ្ញត្តិជាធរមានរបស់យន្តការនោះ ។ ធាតុចូលផលិតកម្មដែលកែច្នៃហើយមិនបាននាំចេញ ត្រូវបង់ពន្ធគយនិងអាកប្បកិរិយាឡើងវិញលើធាតុចូលផលិតកម្មនាពេលនាំចូល ក្រោយពីការត្រួតពិនិត្យរបាយការណ៍ប្រចាំត្រីមាស ។