ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
របបសន្តិសុខសង្គមមានតាវកាលិក ៩ សំខាន់ៗគឺ ៖
តាវកាលិករបបសន្តិសុខសង្គមនីមួយៗមានដូចតទៅ ៖
១- តាវកាលិកជរាភាព ៖ ផ្តល់ជូនចំពោះអ្នកដែលបានបំពេញលក្ខខណ្ឌដើម្បីទទួលបានប្រាក់សោធនជរាភាព ឬបានបំពេញលក្ខដើម្បីទទួលបានប្រាក់សោធនកាលាទិករណ៍ដោយសារការចុះខ្សោយខាងស្មារតី ឬកម្លាំងកាយ ។
២- តាវកាលិកទុព្វលភាព ៖ ផ្តល់ជូនចំពោះអ្នកដែលបានបំពេញលក្ខខណ្ឌ ដើម្បីទទួលបានប្រាក់សោធនទុព្វលភាពនៅពេលដែលធ្លាក់ក្នុងទុព្វលភាពដោយសារការចុះខ្សោយខាងស្មារតី និងកម្លាំងកាយ ។
៣- តាវកាលិកមរណៈភាព ៖ ផ្តល់ជូនចំពោះអ្នកនៅក្នុងបន្ទុកមានប្រពន្ធឬប្តី និងកូនតាមលក្ខខណ្ឌដូចខាង ក្រោម ៖
- នៅពេលសាមីជនទទួលមរណៈភាពហើយនៅក្នុងកាលបរិច្ឆេទនៃមរណៈភាពនោះគាត់បានបំពេញលក្ខ ខណ្ឌ ដើម្បីទទួលបានសោធនជរាភាព ឬសោធនកាលាទិករណ៍ ឬសោធនទុព្វលភាព ។
- នៅពេលដែលសាមីជនកំពុងទទួលប្រាក់សោធនជរាភាព ឬសោធនកាលាទិករណ៍ ឬសោធនទុព្វលភាព ហើយគាត់ទទួលមរណៈភាព ។
៤- តាវកាលិកហានិភ័យការងារ ៖ ផ្តល់ជូនចំពោះអ្នកមានគ្រោះថ្នាក់ការងារគឺគ្រោះថ្នាក់នៅកន្លែងធ្វើការ គ្រោះថ្នាក់ពេលធ្វើដំណើរពីលំនៅស្ថាន និងត្រលប់មកវិញដោយគ្មានវាងជាប្រយោជន៍ផ្ទាល់ខ្លួន និងជំងឺវិជ្ជាជីវៈ ។
៥- តាវកាលិកការព្យាបាលថែទាំវេជ្ជសាស្ត្រ ៖ ផ្តល់ជូនចំពោះការព្យាបាល និងថែទាំវេជ្ជសាស្ត្រ ។
៦- តាវកាលិកជំងឺ ៖ ផ្តល់ជូនសាមីជននូវប្រាក់បំណាច់ប្រចាំថ្ងៃក្នុងឱកាសមានជំងឺ ឬជួបឧបទ្ទវហេតុជាយថាភាព ។
៧- តាវកាលិកមាតុភាព ៖ ផ្តល់ជូនសាមីជននូវប្រាក់បំណាច់ប្រចាំថ្ងៃ ក្នុងឱកាសសម្រាកលំហែមាតុភាព ។ ៨- តាវកាលិកនិកម្មវេលា ៖ គឺជាតាវកាលិកផ្តល់ជូនក្នុងឱកាសគ្មានការងារ មានដូចជា ប្រាក់ឧបត្ថមពេល គ្មានការងារ ការបណ្តុះបណ្តាលវិជ្ជាជីវៈឡើងវិញ និងការជួយស្វែងរកការងារធ្វើ ។
៩- តាវកាលិកគ្រួសារ ៖ គឺជាការឧបត្ថមសម្រាប់ការលើកទឹកចិត្តដល់គ្រួសារ ដែលមានកូនច្រើន ក្នុងគោល បំណងធានាបាននូវស្ថេរភាពនៃកត្តាប្រជាសាស្ត្រ និងស្ថេរភាពចំណូលគ្រួសារ េះ។