ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
កម្ពុជាមានអត្រាចំណូលពន្ធធៀបនឹងផលិតផលក្នុងស្រុកសរុបទាបជាង នៅប្រទេសដទៃទៀតនៅលើពិភពលោកគឺប្រមាណ៨.៤ភាគរយនៃផ.ស.សនៅឆ្នាំ១៩៩៦ និង៨.៦ភាគរយនៃផ.ស.សនៅឆ្នាំ២000 ។ កាលនោះជាង៨០% នៃ ប្រាក់ចំណូលពន្ធសរុបបានមកពីពន្ធនាំចូល ប៉ុន្តែតួរលេខនៅក្នុងកំឡុង ឆ្នាំ២០១០ បានបង្ហាញថាប្រាក់ចំណូលពន្ធក្នុងស្រុកសរុប (ពន្ធដារ) មានចំណាយធំជាងវិញ ។ អគ្គនាយកដ្ឋានពន្ធដារនៅកម្ពុជា អនុវត្តការយកពន្ធតាមរបបស្វ័យប្រកាស និងរបបម៉ៅការ។ របបស្វ័យប្រកាសអនុវត្តទៅលើសហគ្រាសធំ និងមធ្យម ហើយមានចំណែកជាង៨០%នៃចំណូលពន្ធសរុប ខណៈពេលដែលចំណូលពន្ធជារបបម៉ៅការ ដែលអនុវត្តទៅលើសហគ្រាសធន់តូចមានចំណែកតិចជាង២០ភាគរយនៃចំណូលពន្ធសរុប ។ ហេតុនេះរដ្ឋត្រូវអនុវត្តកំណែទំរង់ពន្ធឱ្យមានប្រសិទ្ធភាព ពិសេសត្រូវឱ្យមានចំណូលពន្ធកើនឡើងប្រមាណ១% ជារៀងរាល់ឆ្នាំ ។