Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
ពន្ធ
2020-03-05 15:14

ពន្ធប្រយោល (Indirect Tax) គឺជាប្រភេទពន្ធដែលមានកម្មវត្ថុជាការប្រើប្រាស់ទំនិញឬសេវាកម្ម ។ បន្ថែមពីលើនេះ ពន្ធប្រយោលគ្របដណ្តប់លើសកម្មភាពផលិតផងដែរ ពីព្រោះទំនិញត្រូវបានដាក់ឱ្យឆ្លងកាត់ចលនាផលិតកម្ម ។ អ្នកប្រើប្រាស់ទំនិញ ឬសេវាកម្ម គឺជាបុគ្គលរងពន្ធ មានន័យថា គាត់ត្រូវជាប់កាតព្វកិច្ចបង់ពន្ធលើការប្រើប្រាស់ទំនិញឬសេវាកម្ម ដែលអ្នកលក់ឬអ្នកផ្គត់ផ្គង់ត្រូវប្រមូលនិងបង់ជូនរដ្ឋនាពេលក្រោយ ។ ជាវិបាក អ្នកលក់ឬអ្នកផ្គត់ផ្គង់ត្រូវបញ្ចូលពន្ធទៅក្នុងតម្លៃទំនិញឬតម្លៃសេវាកម្មនីមួយៗ ដោយបញ្ជាក់ប្រាប់អ្នកប្រើប្រាស់ឱ្យបានច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការប្រមូលពន្ធនេះបង់ជូនរដ្ឋនាពេលក្រោយ ។ ពន្ធប្រយោលត្រូវបង់ដោយមិនគិតពីកម្រិតនៃផលទុនរបស់អ្នកណាឡើយ។ ពន្ធនេះ ប្រែប្រួលទៅតាមប្រភេទនៃផលិតផល ឬសេវាដែលបានប្រើប្រាស់ ។

ពន្ធប្រយោលរួមមានជាអាទិ៍ ៖

  • អាករបំភ្លឺសាធារណៈ (Public Light Tax) គឺជាប្រភេទពន្ធប្រយោល ដែលគិតទៅលើតម្លៃស្រានិងបារីដែលអ្នកប្រើប្រាស់មានកាតព្វកិច្ចត្រូវបង់ ហើយដែលត្រូវកាត់ទុកដោយអ្នកលក់ ដើម្បីបង់ជូនរដ្ឋជាបន្តនាពេលក្រោយទៀត ។
  • អាករលើការស្នាក់នៅ (Accommodation Tax) គឺជាប្រភេទពន្ធប្រយោលដែលគិតលើតម្លៃសរុបនៃការជួលកន្លែងស្នាក់នៅ ដែលអ្នកប្រើប្រាស់សេវាស្នាក់នៅជាប់កាតព្វកិច្ចត្រូវបង់ និងដែលទទួលកាត់ទុកដោយអ្នកផ្គត់ផ្គង់ ដើម្បីបង់ជូនរដ្ឋជាបន្តនាពេលក្រោយទៀត ។
  • អាករលើផលរបរ (Turnover Tax) គឺជាប្រភេទពន្ធប្រយោល ដែលត្រូវបានយកពន្ធពីសកម្មភាពសេដ្ឋកិច្ចផ្សេងៗ ដូចជា ពាណិជ្ជកម្ម ផលិតកម្ម អាជីវកម្ម និងសេវាកម្ម ។ អាករលើផលរបរប្រមូលពីអ្នកប្រើប្រាស់ និងបង់ជូនរដ្ឋដោយអ្នកលក់ ។ អាករនេះអនុវត្តចំពោះអ្នកជាប់ពន្ធតាមរបបម៉ៅការតែប៉ុណ្ណោះ ។
  • អាករពិសេសលើទំនិញនិងសេវាមួយចំនួន (Specific Tax on Certain Merchandises and Services) គឺជាប្រភេទពន្ធប្រយោល ដែលយកទៅលើមុខទំនិញនិងសេវាមួយចំនួន ដែលប្រែប្រួលទៅតាមប្រទេសនីមួយៗ ។ អ្នកលក់ ឬអ្នកផ្គត់ផ្គង់ ត្រូវប្រមូលអាករនេះពីអ្នកទិញ (អ្នកប្រើប្រាស់) ហើយបង់ជូនរដ្ឋជាបន្តនាពេលក្រោយ ។
  • អាករលើតម្លៃបន្ថែម (Value Add Tax) គឺជាប្រភេទពន្ធប្រយោលដែលយកទៅលើតម្លៃបន្ថែមលើទំនិញ សេវាកម្ម ដែលឆ្លងកាត់តាមដំណាក់កាលផលិតកម្មចរាចរ និងការប្រើទំនិញ ឬសេវាទាំងនោះ ។ អ្នកផលិត អ្នកលក់ ឬអ្នកផ្គត់ផ្គង់ត្រូវប្រមូលអាករនេះពីអ្នកទិញ (អ្នកប្រើប្រាស់) ហើយបង់ជូនរដ្ឋជាបន្តនាពេលក្រោយ ។ ផ្ទុយពីអាករលើផលរបរអាករលើតម្លៃបន្ថែមនេះ អនុវត្តចំពោះអ្នកជាប់ពន្ធតាមរបបស័្វយប្រកាសតែប៉ុណ្ណោះ ។
  • ពន្ធនាំចេញនាំចូលឬពន្ធគយ (Tax on import-export/ customs excise and duties) ដោយឆ្លងកាត់ច្រកព្រំដែន ។ អ្នកនាំចេញ-អ្នកនាំចូល ត្រូវប្រមូលពន្ធនេះពីអ្នកប្រើប្រាស់ និងបង់ជូនរដ្ឋនាពេលក្រោយ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login