ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ក្រុមអាជីវកម្ម សំដៅដល់ក្រុមសមូហនាម ដែលមានម្ចាស់ភាគទុនជារូបវន្តបុគ្គលនិវាសនជនយ៉ាងច្រើន១០នាក់ ហើយក្នុងនោះចំណែកសមមាត្រារបស់ម្ចាស់ភាគទុននៅក្នុងខ្ទង់មូលធន ប្រាក់ចំណេញ និងការខាតបង់ ត្រូវស្របតាមលក្ខណៈវិនិច្ឆ័យដែលត្រូវកំណត់ដោយអនុក្រឹត្យ ។ ក្នុងនិយមន័យនេះ ក្រុមអាជីវកម្ម មិនអាចជាសមាជិករបស់ក្រុមហ៊ុនបុគ្គលណាមួយ ហើយក៏មិនរាប់បញ្ជូលផងទេនូវក្រុមហ៊ុនដើមទុនគ្រឹះស្ថានអចិន្ត្រៃយ៍ ឬសហគ្រាសឯកបុគ្គល ។