ការផ្គត់ផ្គង់មិនជាប់អាករចំពោះបេសកកម្មទូតនិងអង្គការអន្តរជាតិត្រូវបានកំណត់ដូចជា ៖
- ការនាំចូលនូវទំនិញសម្រាប់ ឬដោយបេសកកម្មទូត និងកុងស៊ុលបរទេស អង្គការអន្តរជាតិ និងភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា សម្រាប់យកមកប្រើនៅក្នុងការបំពេញមុខងារជាផ្លូវការរបស់ខ្លួន ត្រូវកំណត់ថាជាការផ្គត់ផ្គង់មិនជាប់អាករ ។ ការផ្គត់ផ្គង់មិនជាប់អាករត្រូវបានផ្តល់ឲ្យតែក្នុងករណីមានការបញ្ជាក់អំពីប្រធានបេសកកម្មជូននាយកដ្ឋានពន្ធដារថាទំនិញទាំងនោះបាននាំចូលមកសម្រាប់គោលដៅនៃការប្រើប្រាស់ខាងលើនេះមែន ។
- ការនាំចូលទំនិញសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួនរបស់បុគ្គលិកផ្លូវការនៃបេសកកម្ម ឬអង្គការ ដូចមានចែងក្នុងកថាខណ្ឌ១ នៃមាត្រានេះ ត្រូវកំណត់ថាជាការផ្គត់ផ្គង់មិនជាប់អាករចំពោះតែមុខទំនិញទាំងឡាយ ដែលមានចុះនៅក្នុងបញ្ជីរាយមុខទំនិញដែលកំណត់ដោយប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ។
- ការផ្គត់ផ្គង់មិនជាប់អាករនៅក្នុងមាត្រានេះ ត្រូវឈរលើគោលការណ៍បដិការរវាងរដ្ឋាភិបាលពាក់ព័ន្ធ ។