នាយកដ្ឋានរបបគយមានតួនាទីដូចជា ៖
- ចូលរួមរៀបចំគោលនយោបាយគ្រប់គ្រងសកម្មភាពវិនិយោគ និងសកម្មភាពនាំចេញ-នាំចូលទំនិញរបស់អង្គការ ស្ថានទូត ស្ថាប័នរដ្ឋ និងបុគ្គលផ្សេងៗទៀតតាមរបបគយអនុគ្រោះ
- ត្រួតពិនិត្យនិងគ្រប់គ្រងការចេញលិខិតអនុញ្ញាតនាំចេញ-នាំចូលទំនិញតាមរបបគយអនុគ្រោះនានា តាមការកំណត់របស់អគ្គនាយកដ្ឋាននិងរដ្ឋាករ ព្រមទាំងមានភារកិច្ចតាមដានត្រួតពិនិត្យ ការប្រើប្រាស់សម្ភារបរិក្ខារ និងទំនិញគ្រប់ប្រភេទដែលទទួលបានការអនុគ្រោះនានាតាមទិសដៅដែលបានកំណត់
- ចាត់ចែងត្រួតពិនិត្យជាក្រោយលើប្រតិវេទន៍ និងឯកសារភ្ជាប់ ហើយសរុបលទ្ធផលនិងលើកឡើងនូវវិធានការសមស្របក្នុងករណីចាំបាច់
- បំពេញបេសកកម្មផ្សេងទៀត តាមការណែនាំរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។