មាត់ច្រកទ្វារព្រំដែនគោក ដែលត្រូវបានអនុញ្ញាតឲ្យទំនិញប្រភេទផ្ទុកក្នុងកុងតឺន័រប្រទេសទី៣ នាំចូលតាមផ្លូវទឹកដោយប្រើកំពង់ផែប្រទេសជិតខាងរួចដឹកជញ្ជូនក្រោមរបបឆ្លងកាត់ចូលមកប្រទេសកម្ពុជាមានដូចជា ៖
- ច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង
- ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ខេត្តកំពង់ម (បច្ចុប្បន្នខេត្តត្បូងឃ្មុំ)
- ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ ខេត្តក្រចេះ
- ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
- ច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ខេត្តកោះកុង
- ច្រកទ្វារព្រំដែនអន្តរជាតិ ដូង ខេត្តបាត់ដំបង (កំណត់ជាបណ្តោះអាសន្ន)
- ច្រកទ្វារព្រំដែនអន្តរជាតិ ត្រាពាំក្រៀល ខេត្តស្ទឹងត្រែង (កំណត់ជាបណ្តោះអាសន្ន) ។