ក្នុងកំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះមានអាជីវកម្មធំៗជាច្រើនចូលរកស៊ីនៅក្នុងប្រទេសយើងហើយអាជីវកម្មទាំងនោះបានស្រូបយកអតិថិជនមួយចំនួនពីអាជីវកម្មខ្នាតតូច។ជាធម្មតាម្ចាស់អាជីវកម្មតូចៗទាំងនោះប្រកដជាគិតថាប្រសិនបើគេចូលមកប្រជែងហើយយើងនឹងមិនអាចយកឈ្នះនោះទេព្រោះគេធំជាងឆ្ងាយមានដើមទុនច្រើនហើយមានសាខានៅគ្រប់ទីតាំងសំខាន់ៗដែលងាយទាក់ទាញអតិថិជន។ប៉ុន្តែអ្នកដឹងទេថាមានគន្លឹះបួនដែលអាជីវកម្មខ្នាតតូចអាចយកទៅប្រើដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនធំៗទាំងនោះ។
- ចំណុចពិសេសលើសគេ៖ សំដៅទៅលើការផ្តល់គុណតម្លៃទៅដល់អតិថិជនរបស់អ្នកលើសពីអាជីវកម្មដទៃទៀត។
- បត់បែនបានលឿន៖នៅក្នុងទីផ្សារសព្វថ្ងៃចំណង់ចំណូលចិត្តរបស់តិថិជនគឺផ្លាស់ប្តូរលឿនណាស់។
- បង្កើតថ្មី៖អាជីវកម្មធំមិនសូវចូលចិត្តអភិវឌ្ឍផលិតផលថ្មីដើម្បីដាក់លក់នោះទេប៉ុន្តែគេចូលចិត្តផ្តោតទៅលើផលិតផលដែលមានស្រាប់ព្រោះគេបានដាក់ទុនអស់ជាច្រើនទៅលើផលិតផលឬសេវាកម្មនោះ។តែសម្រាប់អាជីវកម្មខ្នាតតូចខិតខំនាំចូលទីផ្សារនូវផលិតផលឬសេវាកម្មថ្មីៗដែលសមស្របតាមតម្រូវការរបស់អតិថិជន។ឧទាហរណ៍ជាក់ស្តែងនោះគឹទាក់ទងការលក់សាច់មាន់បំពងដោយមានក្រុមហ៊ុនអាហារធំៗខ្លះនៅបន្តលក់សាច់មាន់បំពងជ្រលក់ទឹកម្ទេសចាប់តាំងតែពីពេលពួកគាត់ចាប់ផ្តើមមកខណៈដែលយុវវ័យសម័យឥឡូវចូលចិត្តស្លាបមាន់បំពងលាយគ្រឿងដែលគេដាក់លក់តាមផ្ទះវិញ។មួយវិញទៀតអាជីវកម្មខ្នាតតូចអាចលក់ផលិតផលឬសេវាថ្មីៗបានព្រោះពួកគាត់អាចប្តូរការលក់បាន។
- ទំនាក់ទំនងល្អនឹងអតិថិជន ៖ ម្ចាស់អាជីវកម្មតូចៗជាទូទៅគឺគាត់ស្គាល់ភ្ញៀវរបស់គាត់ហើយមានទំនាក់ទំនងជាមួយគ្នាប្រចាំថ្ងៃហើយការជួបមុខភ្ញៀវជាប្រចាំនេះបានជួយអោយគាត់ដឹងពីចំណុចខ្វះខាតនិងចំណុចល្អរបស់ខ្លួន។ចំណុចនេះគឺអាចអោយអ្នកយកប្រៀបលើអាជីវកម្មធំៗបានព្រោះទំនាក់ទំនងល្អជាមួយអតិថិជនគឺជាកត្តាចម្បងមួយដែលធ្វើអោយពួកគាត់មកហើយមកទៀត។ ឯកសារយោងGoogle