Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
ពន្ធ
2020-03-16 13:27

វិធានបញ្ជាក់ជាមុន ត្រូវបានបង្កើតនិងដាក់ឲ្យអនុវត្តនៅកម្ពុជានាថ្ងៃទី០៤ ខែមករា ឆ្នា២០១៣ ក្នុងគោលបំណងដើម្បីលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងដើម្បីធានាថាប្រតិវេទន៍គយត្រូវបានប្រកាសត្រឹមត្រូវស្របតាមបញ្ញត្តិនៃច្បាប់ស្តីពីគយជាធរមាន ។ វិធានបញ្ជាក់ជាមុន គឺជាសេចក្តីសម្រេចជាលាយលក្ខណ៍អក្សរដែលចេញដោយ អគរ ស្តីពី (ក) ចំណាត់ថ្នាក់ទំនិញតាមតារាងពន្ធគយ (ខ) ការបកស្រាយនិងការអនុវត្តច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការកំណត់តម្លៃគិតពន្ធគយនៃទំនិញ ឬ(គ) ដើមកំណើតទំនិញ ដែលនឹងត្រូវនាំចូលឲ្យទៅបុគ្គលណាមួយនៅពេលមានការស្នើសុំ ។ វិធានបញ្ជាក់ជាមុន នឹងមានលក្ខណៈគតិយុត្តិចំពោះអាជ្ញាធរគយ ចាប់ពីថ្ងៃវិធាននេះចូលជាធរមាន ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login