ឯកសារចាំបាច់នានាសម្រាប់ភ្ជាប់ជាមួយពាក្យស្នើសុំមានដូចជា ៖
- ឯកសារច្បាប់ចម្លង និងមានការបោះត្រាទទួលស្គាល់ពីក្រុមហ៊ុនស្នើសុំដែលបញ្ជាក់ពីអត្តសញ្ញាណក្រុមហ៊ុននិងអ្នកស្នើសុំមានជាអាទិ៍ វិញ្ញាបនបត្រ អាករលើតម្លៃបន្ថែម បណ្ណប៉ាតង់ លិខិតផ្ទេរសិទ្ធិ អត្តសញ្ញាណបណ្ណ ឬលិខិតឆ្លងដែន
- ទំនិញគំរូ ឬឯកសារគាំទ្រដើម្បីពិព័ណ៌នាជាក់លាក់ពីលក្ខណៈរបស់ទំនិញ ដែលត្រូវស្នើសុំមានដូចជា កាតាឡុក វិធីផលិត វិធីប្រើ បញ្ជីធាតុផ្សំ ដំណើរការផលិតកម្ម
- ឯកសារបញ្ជាក់ការទិញលក់ និងកិច្ចចម្លងការពាក់ព័ន្ធការនាំចូលមានដូចជា លិខិតបញ្ជាទិញ កិច្ចសន្យា វិក្កយបត្រ បណ្ណឥណទាននៃការទិញលក់ទំនិញជាកម្មវត្ថុនៃការស្នើសុំ ។