ប្រទេសកម្ពុជាមានសន្ធិសញ្ញានិងកិច្ចព្រមព្រៀងសន្ធិសញ្ញាអាណាព្យាបាលបារាំង ១១ សីហា ១៨៦៣
ខ្លឹមសារៈ បារាំងជួយការពារប្រទេសកម្ពុជា ដោយរក្សាទឹកដី មិនអោយមានការបាត់បង់តទៅទៀត ។
+ 1884 កិច្ចព្រមព្រៀងដកសិទ្ធិរបស់ស្តេចដើម្បីអោយបារាំងធ្វើជាអាណាព្យាបាលលើប្រទេសខ្មែរទាំងមូល ។ ប្រទេសកម្ពុជានៅក្រោមអាណានិគមរបស់បារាំង ។
ខ្លឹមសារៈ
- ស្តេចត្រូវតែទទួលកំណែប្រែផ្នែករដ្ឋបាល តុលាការ ហិរញ្ញវត្ថុ សេដ្ឋកិច្ចដែលរដ្ឋមន្រ្តីសាធារណរដ្ឋបារាំងបានសំរេចថានិងធ្វើ
- ត្រូវខិតនៅក្រោមការត្រួតត្រារបស់បារាំង ភ្នាក់ងាររាជការខ្មែរមានចៅហ្វាយខេត្តិ និងមេក្រសួងជាដើម ។ ក្រសួងគយ សាធារណការ និងក្រសួងទៀត ឋិតនៅក្រោមការចាត់ចែងរបស់បារាំងផ្ទាល់
- ស្តេចត្រូវតែទទួលតំណាងបារាំងតាមសេចក្តីស្នើសុំ
- ចំណាយសំរាប់រាជការ និងសំរាប់អាណានិគមបារាំងជាបន្ទុករបស់ប្រទេសខ្មែរ ។
+ កិច្ចព្រមព្រៀងបារាំងខ្មែរៈប្រគល់សិទ្ធិនិងតួនាទីអោយព្រះមហាក្សត្រ និងមន្រ្តីរាជការវិញ
+ ១៨៨៨.១៨៨៩ កិច្ចព្រមព្រៀងរដ្ឋបាលបារាំងជាមួយព្រះមហាក្សត្រនរោត្តម អោយព្រះមហាក្សត្រប្រគល់អំណាចទៅអោយបារាំងវិញ
+ ២៣ មីនា ១៩០៧ សន្ធិសញ្ញាបារាំង .សៀមៈ
- បារាំងយកខេត្តបាត់ដំបង និងមហានគរ មកអោយខ្មែរិញ
- សៀមប្រគល់ខេត្ត ម្លូរព្រៃ ទន្លរពៅ និងកោះកុងអោយខ្មែរវិញ
+ ១៩៤៩ កិច្ចព្រមព្រៀងបារាំងនិងព្រះបាទ នរោត្តម សីហនុ
- ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋឯករាជ្យមួយស្ថិតនៅក្នុងសហព័ន្ធឥណ្ឌចិនបារាំង
+ ២៦ មេសា ១៩៥៤ សន្ធិសញ្ញាក្រុងសឺណែវៈ
- កិច្ចព្រមព្រៀងស្តីពីការបញ្ឈប់បាញ់គ្នានៅក្នុងប្រទេសកម្ពុជា
- សេចក្តីប្រកាសរបស់រដ្ឋាភិបាលកម្ពុជា អំពីសិទ្ធិរបស់ប្រជាពលរដ្ឋ និងការបោះឆ្នោត
- សេចក្តីប្រកាសទាក់ទង និងសម្ព័ន្ធភាពយោធាការតែងតាំងមូលដ្ឋានទ័ពបរទេសនិងការជួយឧបត្ថម្ភកំលាំងយោធាពីបរទេស
- សេចក្តីប្រកាសរបស់បារាំង ស្តីពីការដកកងទ័ពបារាំងចេញពីទឹកដីឥណ្ឌូចិន និងគោរពដាក់ឯករាជ្យ អធិបតេយ្យនៃប្រេទេសឥណ្ឌូចិន
- សេចក្តីថ្លែការរបស់សន្និសិទ្ធទាក់ទងនិងកិច្ចព្រមព្រៀងសឺណែវ
- សេចក្តីថ្លែងការណ៍បិទសន្និសិទ ។
ក្នុងសេចក្តីប្រកាសបិទសន្និសិទសមាជិកទាំងអស់បានប្រកាសអំពីកាតព្វកិច្ចរបស់ខ្លួនគោរពនូវឯករាជ្យនិងអធិបតេយ្យភាពរបស់ប្រទេសកម្ពុជានៅក្នុងឥណ្ឌូចិន ។