ចំពោះរូបវន្តបុគ្គលពាក្យ “អ្នកជាប់ពន្ធនិវាសនជន” សំដៅដល់រូបវន្តបុគ្គលណាម្នាក់ដែលមានលក្ខណវិនិច្ឆ័យចាប់ពីមួយឡើងទៅក្នុងចំណោមលក្ខណវិនិច្ឆ័យទាំងបីដូចខាងក្រោម ៖
- រូបវន្តបុគ្គលមាននិវាសដ្ឋាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលជាកម្មសិទ្ធិឬជួល ឬភិតសន្យា ផ្ទះ អគារ បន្ទប់ជួល អន្តេវាសិកដ្ឋាន ។ល។ ដែលអាចប្រើប្រាស់បាន ហើយដែលរូបវន្តបុគ្គលនោះតែងតែស្នាក់នៅឬកាន់កាប់
- រូបវន្តបុគ្គលមានកន្លែងស្នាក់នៅជាគោលដើមនៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរូបភាពជាក់ស្តែងនៃការស្នាក់នៅ ដោយផ្អែកទៅលើកត្តានានា ដូចជា មជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់រូបវន្តបុគ្គល រយៈពេលស្នាក់នៅចរិតនៃការស្នាក់នៅ ទីកន្លែងដែលគ្រួសាររបស់រូបវន្តបុគ្គលនោះស្នាក់នៅ គណនីធនាគាររបស់រូបវន្តបុគ្គលទីកន្លែងដែលរូបវន្តបុគ្គលធ្វើសកម្មភាពសង្គមជាសំខាន់
- រូបវន្តបុគ្គលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាលើសពី ១៨២ថ្ងៃក្នុងមួយលើក ឬច្រើនលើកក្នុងរយៈពេល១២ខែណាមួយដែលបានបញ្ជប់ក្នុងឆ្នាំជាប់ពន្ធចរន្ត ។ ក្នុងការកំណត់ចំនួនថ្ងៃស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា វត្តមានក្នុងចំណែកណាមួយនៃថ្ងៃត្រូវរាប់ថាជា១ថ្ងៃពេញ ។