Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

វីបើខ្ញុំស្រឡាញ់អ្នកក៏ពិតមែន តែមិនមែនគ្រប់យ៉ាងខ្ញុំត្រូវតែធ្វើតាមអ្នក ឬធ្វើតាមអារម្មណ៍ដែលអ្នកត្រូវការនោះទេ។ ខ្ញុំក៏ជាមនុស្សដែលត្រូវការស្រឡាញ់តបមកវិញ ដោយចិត្ត មិនមែនគ្រាន់តែជាពាក្យសម្តី ដែលមិនប្រើទង្វើស្តែងឱ្យឃើញនោះទេ។ កន្លងមកខ្ញុំកំដរអ្នកគ្រប់គ្រាន់ហើយ អ្នកចាត់ទុកខ្ញុំត្រឹមតែជាមនុស្សកំដរ ដែលមិនមានអ្វីមើលទៅឱ្យរីកចម្រើនទៅណាសោះតាំងពីចាប់ផ្តើមរហូតមកដល់ពេលនេះ។

វាប្រហែលជាគ្រប់គ្រាន់ហើយសម្រាប់តួសម្តែងម្នាក់នេះ ដែលអ្នកគ្រាន់តែចាត់ទុកជាតួកំប្លែង ឬជាមនុស្សគ្មានវិញ្ញាណ សម្រាប់តែកំដរអារម្មណ៍ឯកា ឬហត់នឿយរបស់អ្នក។ អរគុណណាដែលរយ:ពេលដល់យូរមួយនេះអ្នកធ្វើឲ្យខ្ញុំយល់ដឹងច្រើនពីចិត្តរបស់មនុស្ស វាមិនអីទេ មនុស្សដែលដើរចេញអាចមើលទៅថាជាមនុស្សអាត្មានិយម វាអាត្មានិយមពិតមែន តែអាត្មានិយមបែបត្រូវ បែបដើម្បីឱ្យខ្លួនឯងមានក្តីសុខ។ សុខចិត្តធ្វើជាមនុស្សអាត្មានិយមមួយពេលចុះ ដើម្បីរំដោះខ្លួនចេញពីវង់កំប្លែងដែលមិនមានប្រាក់ឈ្នួល ហើយឈឺថែមទៅទៀត។

មិនមែនមានន័យថាអត់ពីមនុស្សម្នាក់ គ្មាននរណាមកស្រឡាញ់ខ្លួនទៀតឯណា ប្រហែលជាវាល្អជាងមុនទៅទៀត នៅពេលដែលយើងដឹងពីសន្តាននៃចិត្តមនុស្សពីមុនមក ហើយឱ្យងាយស្រួលក្នុងការជ្រើសរើសនរណាម្នាក់ក្រោយដែលគេស្រឡាញ់ ហើយថ្នាក់ថ្នម មិនចាត់ទុកយើងជាតួកំប្លែង ទោះបីជាគេជួបអ្វីមកក៏ដោយ។

អត្ថបទ: ខ្លឹមសារ-KlemSa


Reference:

https://web.facebook.com/photo/?fbid=180066670652162&set=a.105573171434846



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login