Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

កុំនិយាយថាកូនតូចរបស់អ្នកឬប្អូនរបស់អ្នករពឹស គួរឱ្យធុញណាស់ នៅមិនស្ងៀម ហត់ក្នុងការមើល ហត់ទាំងកាយ ហត់ទាំងមាត់។ ប៉ុន្តែយើងមិនបានគិតនោះទេថាយើងក៏ធ្លាប់ជាកូនក្មេងដូចជាគេ ធ្លាប់រពឹស ក៏ធ្លាប់និយាយគ្នាមិនស្តាប់ដែរ។ ដូចដែលថាអ៊ីចឹង មនុស្សតែងតែមើលកំហុសខ្លួនឯងមិនឃើញ ឬឃើញហើយតែធ្វើមិនដឹង មិនព្រមទទួល ដោយសារតែខ្លួនមានឥទ្ធិពលលើសជាងអ្នកដទៃ មានអាយុច្រើន ជាអ្នកដឹកនាំក្នុងក្រុមមួយជាដើម។

ក្មេងអាចនឹងនិយាយមិនស្តាប់គ្នា តែគេតែងតែទទួលកំហុសភ្លាមៗពេលដែលគេបានធ្វើ ចំណែកឯមនុស្សចាស់វិញមិនដូច្នោះទេ ខ្លាចបាក់មុខ ខ្លាចខូចឈ្មោះ ខ្លាចអ្វីជាច្រើនទៀតដែលនឹងធ្វើឱ្យខូចប្រយោជន៍រហូតដល់ក្លាយជាមនុស្សអាត្មានិយមលើអ្នកដទៃ ហើយហ៊ានក្នុងការទម្លាក់កំហុសរបស់ខ្លួនចោទដាក់ឱ្យអ្នកដទៃទៀតផង។

ព្រមទទួលទៅថាអ្នកក៏ធ្លាប់ខុស គ្រាន់តែទទួលកំហុសរបស់ខ្លួនដែលបានធ្វើ វាមិនជាអ្វីនោះទេ។ ទោះបីជាយ៉ាងណាយើងក៏បានធ្លោយជាខុសទៅហើយ ទទួលយកហើយកែខៃវាទៅ ព្រោះអ្នកណាក៏គេធ្លាប់ខុសដូចជាយើងដែរ។

អត្ថបទ: ខ្លឹមសារ-KlemSa


Reference:

https://web.facebook.com/photo/?fbid=178904017435094&set=a.105573171434846



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login