ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
_ត្រូវមានភក្តីភាពឱ្យគ្នា ស្រឡាញ់គ្នាដូចថ្ងៃដំបូងដែលចាប់ផ្តើម។ អភ័យទោសឱ្យគ្នាផងណាបើសិនជាធ្វើអ្វីដែលមិនសមរម្យឬទាស់ចិត្ត។
_មិនបាច់មានពេលវេលាច្រើនឱ្យគ្នាក៏បាន តែកុំមានអារម្មណ៍នឿយណាយនៅពេលដែលឃ្លាតគ្នា។ ស្រឡាញ់គឺស្រឡាញ់ណា មិនអាចទៅឃើញអ្នកថ្មីហើយចាប់អារម្មន៍លើគេបានទេ។ មានទំនួលខុសត្រូវបន្តិច ខ្លួនមួយកុំចង់ជិះទូកពីរវាមិនល្អទេ។
_មិនបាច់ផ្អែមល្ហែម មិនបាច់របស់ហៃសូ ហឺុហាអ្វីទេ ញាុំអាហារតាមចិញ្ចើមផ្លូវក៏បាន តែត្រូវប្រើបេះដូង និងភាពស្មោះត្រង់ កុំប្រើអារម្មណ៍ទៅតាមកាលដែលស្គាល់គ្នា។
_ចំណូលចិត្តខុសគ្នាវាក៏មិនជាបញ្ហាដែរ ព្រោះមនុស្សយើងមិនដូចគ្នាទេ។ អាហារដែលយើងចូលចិត្ត ពេលខ្លះគេអាចនឹងចាញ់ ញាុំវាមិនបាន ហើយអ្វីដែលគេគិតថាឆ្ងាញ់ តែយើងបែរជាមិនចូលចិត្ត...។ វាមិនមានអ្វីទាល់ខុសនោះទេ ប្រសិនជាយើងធ្វើតាមចំណងចិត្ត ប៉ុន្តែកុំធ្វើឱ្យអាចិត្តចង់របស់យើងក្លាយជាការមិនចុះសម្រុងនឹងគ្នា។ យើងយល់ចិត្តគេ គេយល់ចិត្តយើង អភ័យទោសឱ្យគ្នាវាការស្រេច។
៙កុំនិយាយថា "អ្នកនិយាយអាចនឹងស្រួល ប៉ុន្តែធ្វើទេដែលពិបាក" ព្រោះបើមិនសាកវាមិនដឹងនោះទេថាពិតឬមិនពិត។
អត្ថបទ: ខ្លឹមសារ-KlemSa
Reference:
https://web.facebook.com/photo/?fbid=168080365184126&set=a.105573171434846