ព្រះពុទ្ធសាសនានិងសិទ្ធិមនុស្សបានចូលរួមចំណែកក្នុងការរៀបចំសង្គមដូចខាងក្រោម ៖
- អប់រំមនុស្សទាំងអស់ឲ្យមានមេត្តា ចេះស្រឡាញ់គ្នាមិនរើសអើងគ្នា
- អប់រំមនុស្សឲ្យចេះអាណិតអាសូរចំពោះគ្នា ចេះជួយមានសាមគ្គីភាពផ្ទៃក្នុង
- ឲ្យមនុស្សទាំងអស់ចេះគោរពសិទ្ធសំរាប់មានជីវិត របស់មនុស្សផងគ្នាសត្វនិងជីវិតបរិស្ថាន
- គោរពសិទ្ធិមានសម្បត្តិកម្មសិទ្ធិ គោរពប្រយោជន៍បុគ្គល និងប្រយោជន៍សាធារណៈ មិនប្រព្រឹត្តអំពើចោរកម្ម លួចឆក់ប្លន់ ដែលបង្កវិនាសកម្មដល់សង្គម
- មានសម្មាអាជីវៈ គឺមិនប្រកបរបរជួនដូរខុសច្បាប់និងជួញដូរផ្លូវភេទ គ្រឿងញៀន គោរពច្បាប់ សង្គម ...
- ហាមប្រាមការប្រព្រឹត្ត ខុសក្នុងផ្លូវកាម គោរពសិទ្ធិបន្តពូជ សិទ្ធីរស់ជាគ្រួសារ សិទ្ធិរស់នៅថ្លៃថ្នូរ សិទ្ធីនិយាយស្តី និងសិទ្ធិទទួលព័ត៌មានពិត
- មិនសេពគ្រឿងស្រវឹងដែលជាប្រភពនាំឲ្យមានគ្រោះថ្នាក់ដល់ខ្លួននិងដល់សង្គម
- អប់រំឲ្យចេះអត់ឳន ខន្តី ដោះស្រាយបញ្ហា ដោយសន្តិវិធី និងប្រកាន់ជាប់នូវធម៌អហិង្សា
- អប់រំមនុស្សម្នាក់ៗប្រកាន់ភ្ជាប់នូវសច្ចៈ ទៀងត្រង់ សុចរិត យុត្តិធម៌
- ប្រកាន់យកអំពើល្អ ទាំងកាយ វាចា និងចិត្ត មិនបៀតបៀនគ្នាទើបធ្វើឲ្យសង្គមជាតិទាំងមូលមាន សន្តិភាព និងសុភមង្គល ។