បញ្ញាមានលក្ខណៈពិសេស ២គឺ៖
- បញ្ញាត្រិះរិះ មានតែចំពោះមនុស្ស ពុំមានចំពោះសត្វឡើយ ។ បញ្ញាននេះដឹកនាំដោយគំនិត និងវិចារណញាណ ដែលធ្វើឲ្យមនុស្សចេះប្រមើលមើលឃើញនូវហេតុ នច្ច័យ និងអាចឲ្យមនុស្សយល់ចេះវិនិច្ច័យ ចេះវាយតម្លៃ និងចេះត្រិះរិះពិចារណា ។
- បញ្ញាមិនត្រិះរិះ គឺមានចំពោះសត្វ ។ បញ្ញានេះកើតឡើងដោយមិនរិះគិតអ្វីទេ ពោលគឺ សត្វពុំបានពិចារណារកអត្ថគុណ អត្ថទោសពិសេសវាមិនយល់ទាំងពីគោលបំណងវាទៀតផង ។