ន័យពាក្យនិងកន្សោមពាក្យខាងក្រោម ៖
- សិទ្ធិមនុស្ស គឺជាអ្វីៗទាំងអស់ដែលមនុស្សត្រូវការជាចាំបាច់សម្រាប់ឱ្យមនុស្សបានក្នុងសេចក្តីថ្លៃថ្នូរជាមនុស្ស ។ ឬជាអំណាចខាងសីលធម៌ ឬជាអំណាចដែលមិនត្រូវគេរំលោភបានក្នុងការកាន់កាប់ធ្វើឬការទាមទារអ្វីមួយពីនរណាម្នាក់ ។
- សិទ្ធិពលរដ្ឋ គឺជាសិទ្ធិរបស់មនុស្សក្នុងការរស់នៅក្នុងការការពារខ្លួនស្របច្បាប់តាមវប្បធម៌របស់ជាតិខ្លួន ។
- សន្ធិសញ្ញា គឺជាកិច្ចព្រមព្រៀងដោយរដ្ឋទាំងឡាយដោយកំណត់តាមរយៈច្បាប់ពិសេសទាំងឡាយ
- កតិកាសញ្ញា គឺសញ្ញាសន្មតគ្នាទុកជាគ្រឿងសម្គាល់អ្វីមួយៗ
- កតិកាសញ្ញា (វចនានុក្រមខ្មែរ) គឺកិច្ចព្រមព្រៀងមួយដែលត្រូវបានធ្វើឡើងរវាងភាគីពីរ ឬច្រើនរវាងរដ្ឋទាំងផ្លូវការទាំងមិនផ្លូវការ ដើម្បីអ្វីមួយរួមគ្នាក្នុងគោលបំណងបម្រើផលប្រយោជន៍រវាងគ្នាទៅវិញទៅមក ។
- ពិធីសារ គឺឯកសារដែលមានតម្លៃស្មើកិច្ចព្រមព្រៀងតែមានលក្ខណៈផ្លូវការតិចជាងកិច្ចព្រមព្រៀង ។
- ការសម្រុះសម្រួល គឺដំណើរការដែលធ្វើឱ្យតួអង្គក្នុងទំនាស់ ឯកភាពទទួលយកសំណើរបស់ភាគីម្ខាងទៀតដែលមិនប៉ះពាល់ផលប្រយោជន៍មូលដ្ឋានរបស់ពួកគេទាំងសងខាង ។ ដូច្នេះការសម្រុះសម្រួលជាចំណុចកណ្តាលនៃបញ្ហាប្រឈម និងការចុះសម្រុងគ្នា ។
- សេរីភាព គឺជាអំណាចដែលអាចធ្វើអ្វីបានតាមចិត្តប៉ុន្តែ ក្រោមច្បាប់អំណាចពេញទី ។ (វចនានុក្រម) គឺជាអំណាចក្នុងការធ្វើអ្វីមួយបាន កុំឱ្យតែប៉ះពាល់ដល់សិទ្ធិអ្នកដទៃ ។
- តម្រូវការ ជាលក្ខខណ្ឌនៃបញ្ហាមួយដែលកើតឡើងនៅពេល ដែលមនុស្សម្នាក់ចង់បានអ្វីមួយយ៉ាងខ្លាំងក្នុងខណៈដែលខ្លួនមានកង្វល់ មានភាពតានតឹងមានបញ្ហាធ្ងន់ធ្ងរ ឬទីទ័លបំផុត ។
- ការផ្តល់សច្ចាប័ន គឺជាការទទួលស្គាល់ជាផ្លូវការ និងព្រមទទួលយកមកអនុវត្ត ឬជាការបេ្តជា្ញចិត្ត ជាផ្លូវការរបស់រដ្ឋាភិបាលក្នុងការប្រតិបត្តិតាម ។