Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
SpecialExams
2018-02-05 11:29

បញ្ហាប្រឈមសំខាន់ៗក្នុងរដ្ឋបាលសាធារណៈបច្ចុប្បន្នរួមមាន៖

  • នីតិវិធីមួយចំនួនក្នុងការផ្តល់សេវាសាធារណៈនៅមានភាពស្មុគស្មាញ ប្រមូលផ្តុំការិយាល័យធិបតេយ្យ។ ទទឹមនឹងនេះ ការប្រើប្រាស់ប្រព័ន្ធព័ត៍មានវិទ្យាក្នុងរដ្ឋបាលសាធារណៈនៅមានកម្រិត ហើយការរៀបចំនិងការដាក់ឱ្យអនុវត្តមួយចំនួនមានលក្ខណៈដាច់ដោយដុំ និងមានលក្ខណៈជាប្រព័ន្ធ។
  • រំហូតការងារនិងទំនាក់ទំនងផ្ទៃក្នុងនៅតាមក្រសួងស្ថាប័ន រវាងក្រសួងស្ថាប័ននិងក្រសួងស្ថាប័ន នៅមិនទាន់ដំណើរការជាបណ្តាតភ្ជាប់គ្នាប្រកដោយប្រសិទ្ធភាពខ្ពស់ និងមានភាពរលូននៅឡើយ។
  • យន្តការនិងប្រព័ន្ធតាមដានត្រួតពិនិត្យ និងវាយតម្លៃគុណភាពនៃសេវាសាធារណៈ មិនទាន់បានដាក់ឱ្យដំណើរការប្រកបដោយប្រសិទ្ធភាព។
  • ការគ្រប់គ្រង និងការអភិវឌ្ឃអាជីពរបស់មន្ត្រីរាជការ មិនទាន់ត្រូវបានរៀបចំជាប្រព័ន្ធ ប្រកបដោយសិទ្ធភាព និងមិនមានការរៀបចំការពិពណ៌នាមុខតំណែងឱ្យបានច្បាស់លាស់នៅឡើយ។
  • សមត្ថភាពធនធានមនុស្សនិងស្ថាប័ន នៅមានកម្រិតក្នុងការឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋពិសេសនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
  • ប្រព័ន្ធបៀវត្សមិនទាន់ឆ្លើយតបនិងគោលការណ៍សមធម៌ ប្រសិទ្ធភាព សង្គតិភាព ក្នុងនោះគម្លាតបៀវត្សរបស់មន្ត្រីរាជការស៊ីវិលនៅមានកម្រិតខ្ពស់ ប្រព័ន្ធបៀវត្សរបស់កងកម្លាំងប្រដាប់អាវុធ និងមន្រ្តីរាជការស៊ីវិលមិនមានសង្គតិភាពនឹងគ្នា។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login