Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តមានឥទ្ធិពលយ៉ាងណាខ្លះ ដល់ដំនឹកនាំរបស់រដ្ឋាភិបាល ?

២. ក្នុងការបោះឆ្នោតថ្នាក់ជាតិ ពោលគឺការបោះឆ្នោតរើសសមាជិកសភា តើការចាញ់ ឬឈ្នះរបស់គណបក្សនយោបាយអាចមានផលប៉ះពាល់ដល់មន្ត្រីថ្នាក់ណាខ្លះ ?

៣. តើសមាសភាពណាខ្លះ ដែលត្រូវហាមឃាត់មិនឱ្យចូលក្នុងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ?

៤. តើជនប្រភេទណាខ្លះដែលមិនអាចចុះឈ្មោះបោះឆ្នោតបាន ?

៥. តើច្បាប់រដ្ឋពីមុននិងច្បាប់បច្ចុប្បន្នចែងអំពីព្រះសង្ឃក្នុងការបោះឆ្នោតដូចម្តេចខ្លះ ? ហេតុអ្វី ?

ចម្លើយ

១. ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តមានឥទ្ធិពល ដល់ដំណឹកនាំរបស់រដ្ឋាភិបាលគឺធ្វើឱ្យ ៖

  • រដ្ឋាភិបាលត្រូវគិតប្រយោជន៍រាស្រ្តជាធំ
  • អ្នកដឹកនាំរដ្ឋាភិបាលខិតខំបំរើផលប្រយោជន៍ប្រជាជនឱ្យអស់ចិត្តពីថ្លើម
  • រដ្ឋាភិបាលត្រូវធ្វើយ៉ាងណាឱ្យប្រទេសជាតិមានការរីកចម្រើនបើមិនដូច្នេះទេ នឹងត្រូវសភាបោះឆ្នោតទម្លាក់ ឬប្រជារាស្រ្តដកសេចក្តីទុកចិត្តតាមរយៈសន្លឹកឆ្នោតនៅអាណត្តិក្រោយ ។

២. តាមធម្មតាក្នុងសង្គមប្រជាធិបតេយ្យភាគច្រើន បើគណបក្សណាមួយចាញ់ឆ្នោតនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋលេខាធិការ ដែលជាសមាជិកនៃបក្សនោះក៏ចាញ់ដែរ​ ពោលគឹ ត្រូវចុះចេញពីតំណែងដើម្បីទុកសមាជិកគណបក្ស ដែលឈ្នះចូលកាន់តំណែងវិញ ឬឯមន្រ្តីតាមថ្នាក់ដទៃទៀតរួមទាំងបញ្ជាការ កងទ័ពនគរបាល និងឧត្តមសេនីយ៍ ទាំងអស់ នាយកការិយាល័យ ប្រធាននាយកដ្ឋាននានា ព្រមទាំងបុគ្គលិករាជការថ្នាក់ក្រោមៗ ទាំងអស់មិនចាញ់ជាមួយគណបក្សខ្លួនទេ ពោល គឺមន្ត្រីទាំងអស់នេះនៅតែកាន់តំណែងបច្ចុប្បន្នរបស់ខ្លួនដដែល ។  រួមសេចក្តីទៅ មុខងាររបស់នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី និង រដ្ឋលេខាធិការ ជាមុខងារក្នុងក្របខខ័ណ្ឌតាមអាណត្តិ រីឯមុខងាររបស់បញ្ជាការទ័ព នគរបាល ឧត្តមសេនីយ៍ និងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់ដទៃទៀតជាមុខងារក្នុងក្របខ័ណ្ឌជាតិ គឺជាក្របខ័ណ្ឌអចិន្ត្រៃយ៍ ។

៣. សមាសភាពដែលត្រូវហាមឃាត់មិនឱ្យចូលក្នុងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ៖

  • ព្រះមហាក្សត្រ
  • ស្ថាប័ននីតិប្បញ្ញត្តិ (រដ្ឋសភា ព្រឹទ្ធសភា)
  • ស្ថាប័នរាជរដ្ឋាភិបាល
  • ស្ថាប័នតុលាការ
  • មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធក្នុងមុខតំណែង
  • បព្វជិតសាសនា (ព្រះសង្ឃ អ្នកបួស)
  • សមាជិកគណបក្ស
  • ក្រុមប្រឹក្សាឃុំ សង្កាត់
  • អ្នកគ្មានសិទ្ធិបោះឆ្នោត (ទណ្ឌិត ពិរុទ្ធជន អនីតិជន មនុស្សឆ្គួត) ។

៤. ជនដែលមិនអាចបោះឆ្នោតបានមាន ៖

  • អនីតិជន “ ជនដែលមានអាយុក្រោម ១៨ ឆ្នាំ “
  • វិកលចរិតជន “ជនដែលមានសតិមិនប្រក្រតី”
  • ពនេចរជន ” ជនដែលគ្មានអាស័យដ្ឋានពិតប្រាកដ ”
  • ពិរុទ្ធជន “ជនដែលជាប់ចោទ”
  • អនិកជន “ជនដែលមិនមានសញ្ជាតិជាខ្មែរ” ។

៥. ចំពោះច្បាប់ពីមនុស្សមុនមិនឱ្យព្រះសង្ឃបោះឆ្នោតបាន​ ឥឡូវឱ្យព្រះសង្ឃបោះឆ្នោតព្រោះថា ច្បាប់ពីមុនយល់ថា ព្រះសង្ឃត្រូវតែអព្យាក្រឹត្យមិនលម្អៀងទៅខាងណាជាដាច់ខាត ។ ក្រោយមកច្បាប់យល់ថាព្រះសង្ឃក៏ជាពលរដ្ឋដែរលោកមានសិទ្ធិជ្រើសរើស និងចូលរួមក្នុងការកសាង និងការពារជាតិ ប៉ុន្តែកន្លងមកកាលពីបោះឆ្នោតកន្លងទៅទោះជាច្បាប់អនុញ្ញាតឱ្យព្រះសង្ឃចូលរួមបោះឆ្នោតរើសសភាក៏ដោយ ក៏មានព្រះសង្ឃតិចតួចបំផុតដែលបាននិមន្តទៅបោះឆ្នោត ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login