Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
សីលធម៌
2018-11-28 17:12

+ គ្រូបង្រៀនត្រូវមានលក្ខណៈសម្បតិ្តដូចជា ៖

រូបសម្បត្តិ

  • កាយសម្បទាមាំមួន
  • រូបសម្បតិ្តសមរម្យ
  • សុខភាពល្អមិនរោគប្រចាំកាយ

ចរិយាសម្បតិ្ត

  • មានកិរិយាមាទថ្លៃថ្នូរ សុភាពរាបសារ សំដី ទន់ភ្លន់ ម៉ឹងមាត់
  • សំលៀកបំពាក់សមរម្យ មិនឆើតឆាយ មិនមួរជើងខោ ឬ ដាក់អាវក្នុងខោជានិច្ច
  • មានចិត្តគំនិតស្មោះត្រង់ ស្រឡាញ់យុត្តិធម៌ មានព្រហ្មវិហារធម៌ចំពោះសិស្សជានិច្ច
  • មានក្រមសីលធម៌វិជ្ជាជីវៈជាគ្រូបង្រៀន

ចំណេះដឹង

  • មានចំណេះដឹងទូលំទូលាយ មានកម្រិតវប្បធម៌ ខ្ពស់សមត្ថភាពផ្នែកឯកទេសរបស់ខ្លួនច្បាស់ប្រកបដផយលក្ខណៈវិទ្យាសាស្រ្ដទំនើប
  • មានចំណេះដឹងផ្នែកគរុកោសល្យ និងវិធីសាស្រ្ដល្អៗ ស្គាល់ចិត្តសាស្រ្ដរបស់សិស្សតាមវ័យ
  • មានល្បិច ទេពកោសល្យ និងវិធីសាស្រ្ដបានល្អក្នុងការបង្ហាត់បង្ហាញបង្រៀនគ្រប់គ្រាន់ មានបទពិសោធ ស្នាត់ជំនាញ
  • គោរពតាមគោលដៅអប់រំជាតិ និងក្រសូងអប់រំ

ចំណេះធ្វើ

  • សម្រេចឪ្យបាននូវគុណភាព ប្រសិទ្ធភាពអប់រំ ខិតខំកសាងធនធានមនុស្សឪ្យក្លាយជាសិស្សល្អ ពលរដ្ឋល្អ​ សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ
  • ក្តាប់ឪ្យបាននូវរាល់តម្រូវការការជាក់ស្ដែងរបស់សង្គម
  • សាលារៀនផ្សារភ្ជាប់នឹងការប្រតិបត្តិ ការបណ្ដុះបណ្ដាលធនធានមនុស្ស ត្រូវផ្សារភ្ជាប់នឹងពលកម្ម

ឥរិយាបថ

  • គ្រប់ឥរិយាបថ ដេក ដើរ ឈរ អង្គុយ និយាយស្ដី គ្រូត្រូវធ្វើគំរូល្អដល់ជនដទៃ
  • គ្រប់ទីកន្លែងគ្រូត្រូវរក្សាឪ្យបានភាពថ្លៃថ្នូរ ប្រកបដោយកិត្តិយស គ្រូត្រូវបង្កើតការទុកចិត្តពីអ្នកដទៃ ជាពិសេសសិស្ស

ចេះរស់នៅជាមួយអ្នកដទៃ

  • ចេះរស់នៅក្នុងសុខសន្ដិភាព ជាមួយអ្នកដទៃ
  • មានទំនាក់ទំនងល្អជាមួយមន្ដ្រីបុគ្គលិកក្នុងអង្គភាពតែមួយ
  • ត្រូវរស់នៅប្រកបដោយសីលធម៌ល្អ ក្នុងសង្គមជាប្រចាំ

+  សកម្មភាព

  • យកចិត្តទុកដាក់ដល់សិស្ស
  • មានទំនាក់ទំនងល្អជាមួយសិស្ស គ្រួសារ និងសង្គម
  • បង្រៀនឪ្យបានត្រឹមត្រូវ គោរពតាមកម្មវិធីសិក្សាដើម្បីឆ្លើយតបទៅនឹងមេរៀន មានកិច្ចតែងការបង្រៀន
  • ចូលរួមក្នុងកាងាសង្គម ពលកម្មសំអាតទីសាធារណៈ
  • ចូលរួមក្នុងការងារសង្គម ពលកម្មសំអាតទីធ្លាសាលារៀន ចូលរួមទិវានឹងនិងទិវាផ្សេងៗ ...។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login